ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍

2025/10/04 01:39:52 am        232

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរៀបចំពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹជំងឺអេដស៍។ 

​អញ្ជើចូលរួមក្នុងពិធីនេះមាន ឯកឧត្តម សត្យា វុធ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម   វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអនុប្រធាន អគ្គលេខាធិការ និងអគ្គលេខាធិការរង នៃអ.ជ.ប.ជ.អ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធាននិង ថ្នាក់ដឹកនាំការិយាល័យអប់រំស្រុកបរសេដ្ឋ សមាជិកក្រុមការងារចុះមូលដ្ឋានស្រុកបរសេដ្ឋ ព្រមទាំងនិស្សិតដែលទទួលបានអាហារូបករណ៍មកពីស្រុកបរសេដ្ឋ។

មានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំនិងបានផ្តាំផ្ញើនិស្សិតអាហារូបករណ៍ថា និស្សិតទាំងអស់មានសំណាងដោយសារកម្ពុជាយើងមានសុខសន្តិភាព។ ដូច្នេះនិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រឱ្យមានចំណេះដឹង ដើម្បីអនាគតរីកចម្រើនភ្លឺស្វាងជាងជំនាន់ឪពុកម្តាយ។ ទន្ទឹមនឹងនេះ និស្សិតត្រូវធ្វើជាទូតតំណាងស្រុកបរសេដ្ឋ ឱ្យគេស្គាល់ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ព្រមទាំងចងជាចង្កោមជួយគ្នាក្នុងការរៀនសូត្រផងដែរ។ 

នៅទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានផ្តាំថា លើសពីការខំរៀនសូត្រឱ្យចប់ការសិក្សាបានសញ្ញាបត្របរិញ្ញាបត្រ ត្រូវរកការងារធ្វើ ហើយបន្តការសិក្សាទៅថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុង ឬក្រៅប្រទេស ដើម្បីជួយខ្លួនឯង គ្រួសារ និងប្រទេសជាតិ ហើយសូមដើរតាមគន្លងការណែនាំរបស់អ្នកជំនាន់មុន។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីព្រមទាំងគណៈអធិបតីបានថតរូប និងផ្តល់វត្ថុអនុស្សាវរីយ៍ដល់និស្សិតអាហារូបករណ៍ផងដែរ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        169
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        147
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm