ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេស នៅក្នុងក្រុមហ៊ុន និងកាស៊ីណូ

2025/10/04 01:44:15 am        145

នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុង "កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេសនៅក្នុងក្រុមហ៊ុន និងកាស៊ីណូក្នុងខេត្តព្រះសីហនុ" ។

កិច្ចប្រជុំនេះមានវត្តមានចូលរួមពីគណៈប្រតិភូ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (ក្រុមប្រតិបត្តិការទី៣), ប្រធានមន្ទីរពាក់ព័ន្ធ, មេបញ្ជាការកងរាជអាវុធហត្ថ, តំណាងស្នងការដ្ឋាននគរបាលខេត្ត, លោកលោកស្រីជាមន្រ្តីរាជការនៃរដ្ឋបាលខេត្ត និងតំណាងក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស សរុបចំនួន ៥៤០ នាក់។

គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយជាលើកទី២ ក្នុងឆ្នាំ២០២៥ ដល់ម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាស ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពច្បាប់ អនុវត្តតាមសេចក្តីណែនាំ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការរាយការណ៍អំពីវត្តមានជនបរទេសដែលស្នាក់នៅ និងធ្វើការក្នុងទីតាំងរបស់ខ្លួន តាមរយៈការបំពេញព័ត៌មានជនបរទេសតាមគំរូរបាយការណ៍ស្វ័យប្រកាសរបស់មន្ទីរការងារ និងបណ្តុះបណ្តាលបណ្តាលវិជ្ជាជីវៈ ដោយធានាបាននូវចំនួនពិតប្រាកដ និងត្រឹមត្រូវ យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ និងការរាយការណ៍អំពីវត្តមានស្នាក់នៅរបស់ជនបរទេសដល់សមត្ថកិច្ចនគរបាលមូលដ្ឋានតាមរយៈប្រព័ន្ធ FPCS ស្របតាមច្បាប់ ស្តីពីអន្តោប្រវេសន៍។ 

ជាការសំណូមពរ ឯកឧត្តមគណៈអធិបតី បានស្នើ និងលើកទឹកចិត្តម្ចាស់ក្រុមហ៊ុន កាស៊ីណូ រោងចក្រ សហគ្រាសទាំងអស់ ឱ្យគោរពច្បាប់ និងអនុវត្តតាមសេចក្តីណែនាំ និងលិខិតដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមលើកកម្ពស់សន្តិសុខ និងសុវត្ថិភាពក្នុងខេត្ត ដោយមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន បទល្មើសជួញដូរ ឬបង្ខាំងមនុស្សឱ្យធ្វើការខុសច្បាប់ ជាដើម ។ល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        79
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm