យានដ្រូនវាយប្រហារ បានវាយប្រហារលើរោងចក្រចម្រាញ់ប្រេង Orsknefteorgsintez ដែលមានទីតាំងនៅទីក្រុង Orsk ក្នុងតំបន់ Orenburg របស់ប្រទេសរុស្ស៊ី។ ហើយយោងតាមសារព័ត៌មាន Astra បានឲ្យដឹងថា គោលដៅនោះស្ថិតនៅចម្ងាយ ១,៤០០គីឡូម៉ែត្រពីព្រំដែនជាមួយអ៊ុយក្រែន។
ទីក្រុង Orsk ត្រូវបានវាយប្រហារដោយយានដ្រូនវាយប្រហារប្រភេទយន្តហោះ។ ជាមួយគ្នានេះ យោងតាមទិន្នន័យបឋម បានឲ្យដឹងថា យ៉ាងហោចណាស់យានដ្រូន ២គ្រឿង បានធ្លាក់ក្នុងដែនរបស់ទីក្រុងនេះ ហើយសំឡេងប្រកាសអាន្ន ក៏ត្រូវបានឮផងដែរ។

រូបភាពវីដេអូដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត បង្ហាញឲ្យឃើញពីផ្សែងហុយឡើង និងការផ្ទុះ។ ការជម្លៀស ត្រូវបានគេរាយការណ៍ថា បានចាប់ផ្តើមមាននៅរោងចក្រនោះ។
រោងចក្រនេះ មានសមត្ថភាពផលិតបានប្រហែល ៦,៦លានតោន ក្នុងមួយឆ្នាំ។ វាផលិតប្រេងសាំង ប្រេងម៉ាស៊ូត ប្រេងឥន្ធនៈអាកាសចរណ៍ ប្រេងឥន្ធនៈ ប្រេងប៊ីតមីន និងប្រេងរំអិលប្រភេទផ្សេងៗ។
គួរបញ្ជាក់ថា ថ្មីៗនេះ រោងចក្រចម្រាញ់ប្រេងកាន់តែច្រើនឡើងៗ នៅប្រទេសរុស្ស៊ី ត្រូវបានបិទ ដោយសារតែការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន៕
