ទីក្រុងគីវ៖ រុស្ស៊ីបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន លើទីតាំងឧស្ម័ន

2025/10/04 03:52:01 am        112


រុស្សីបានធ្វើការវាយប្រហារដ៏ធំបំផុតរបស់ខ្លួន ពេញមួយយប់ លើបណ្តាញឧស្ម័នរបស់ប្រទេសអ៊ុយក្រែន គិតចាប់តាំងពីទីក្រុងមូស្គូ បានលុកលុយជាលើកដំបូង ក្នុងឆ្នាំ២០២២។ នេះបើតាមការឲ្យដឹងពីប្រតិបត្តិករឧស្ម័នរដ្ឋរបស់ទីក្រុងគីវ នាថ្ងៃសុក្រ (ទី៣ ខែតុលា) នេះ។

យោធារបស់ទីក្រុងមូស្គូ បានកំណត់គោលដៅបណ្តាញថាមពលរបស់អ៊ុយក្រែនឥតឈប់ឈរ ជាការវាយប្រហារបន្តបនា្ទប់ពេញមួយយប់ ដែលជួនកាលបានធ្វើឲ្យមនុស្សរាប់លាននាក់ធ្លាក់ចូលទៅក្នុងភាពងងឹត និងកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នសម្រាប់កម្ដៅ ខណៈដែលសីតុណ្ហភាពចុះត្រជាក់ក្រោមសូន្យ។

ក្រុមហ៊ុនឧស្ម័នរដ្ឋរបស់អ៊ុយក្រែន Naftogaz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សត្រូវបានធ្វើការវាយប្រហារដ៏ធំបំផុតលើហេដ្ឋារចនាសម្ព័ន្ធផលិតកម្មឧស្ម័នជាលើកដំបូង ចាប់តាំងពីសង្គ្រាមចាប់ផ្តើម»។ ប្រធានក្រុមហ៊ុន Naftogaz លោក Sergiy Koretsky បាននិយាយថា៖ «ជាលទ្ធផលនៃការវាយប្រហារនេះ ផ្នែកសំខាន់មួយនៃរោងចក្ររបស់យើងត្រូវបានខូចខាត។ ការខូចខាតមួយចំនួន គឺធ្ងន់ធ្ងរ»។

សេចក្តីរាយការណ៍បានបន្ថែមថា មីស៊ីលប្រហែល ៣៥គ្រាប់ និងយានដ្រូន ៦០គ្រឿង ត្រូវបានបាញ់សំដៅទីតាំងរបស់ក្រុមហ៊ុន នៅក្នុងតំបន់ Kharkiv ភាគឦសាន និងតំបន់ Poltava ភាគកណ្តាល។ សេចក្ដីថ្លែងការណ៍បានបញ្ជាក់ទៀតថា៖ «មីស៊ីល និងយានដ្រូនខ្លះត្រូវបានបាញ់ទម្លាក់ដោយជោគជ័យ។ តែគួរឲ្យសោកស្ដាយណាស់ មិនមែនទាំងអស់នោះទេ»។

ចំណែកក្រសួងថាមពលរបស់អ៊ុយក្រែន បានឲ្យដឹងថា មានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ជាច្រើន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        81
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        70
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm