សម្តេចតេជោ៖ មិត្តភាពកម្ពុជា-កូរ៉េ ជាប្រភព​នៃ​មោទនភាព​ដ៏ធំធេង​ហើយ​នឹង​ជំរុញ​ទំនាក់​ទំនង​នេះ​បន្ថែម​ទៀត​ ដើម្បី​ផលប្រយោជន៍ប្រទេសទាំងពីរ

2025/10/04 04:39:55 pm        430

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអះអាងថា មិត្តភាព​រវាង​ប្រទេស​កម្ពុជា​ និងសាធារណកូរ៉េ គឺជាប្រភពនៃមោទនភាពមួយដ៏ធំធេង ហើយសម្តេចរំពឹងថា ទំនាក់​ទំនង​របស់​ប្រទេស ទាំងពីរ​នឹង​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ដើម្បី​ឧត្តម​ប្រយោជន៍​សម្រាប់​ប្រជាជន​ និងប្រទេសទាំងពីរ។

តាមរយៈសារលិខិតផ្ញើជូនដល់ឯកឧត្តម លី ជេម្យ៉ុង ប្រធានាធិបតីកូរ៉េ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥​ម្សិល​មិញនេះ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បាន លើកឡើងថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃ​ព្រះរា​ជា​ណា​ចក្រ​​កម្ពុជា ​និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមចូល​រួមអបអរ​សាទរ​អស់​ពី​ដួង​ចិត្ត​ចំពោះ​ឯក​ឧត្តម​ ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋកូរ៉េ ក្នុង​ឱកាស​ដ៏​មាន​នក្ខត្ត​ឬក្ស​នៃ​ទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ។

សម្តេចតេជោប្រមុខរដ្ឋស្តីទី បានលើកឡើងទៀតថាប្រទេសកម្ពុជា បានសង្កេតឃើញ និង​មាន​ការ​កោត​សរសើរ​ចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ សាធារណរដ្ឋកូរ៉េក្នុងវិស័យឧស្សាហូបនីយកម្ម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសកូរ៉េក្លាយ ជាអ្នកដឹកនាំ​ពិភព​លោក​ពិត​ប្រាកដ​នៅ​ក្នុង​វិស័យ​វិទ្យា​សាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។ សម្តេចតេជោ ហ៊ុន សែន មានទំនុកចិត្តថា ការ​ដឹក​នាំ​របស់ ឯកឧត្តមប្រធានាធិបតីកូរ៉េ នឹងជំរុញឱ្យមានសន្ទុះជាថ្មី ធានា​បាន​នូវ​អនាគត​ដ៏​ភ្លឺ​ស្វាង ​និងវិបុលភាពសម្រាប់ប្រជាជនកូរ៉េ និងរួមចំណែកជាវិជ្ជមាននៅក្នុងតំបន់របស់យើង និង​ពិភព​លោក​។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«សម្រាប់ប្រទេសកម្ពុជា មិត្តភាព​របស់​យើង​ជា​មួយ​សាធារណ​រដ្ឋ​កូរ៉េ គឺជាប្រភពនៃមោទនភាព ដ៏ធំធេង។ ចាប់តាំងពីការ​បង្កើត​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការ​ទូតរបស់យើងក្នុងឆ្នាំ១៩៩៧ ប្រទេសទាំងពីរ បានពូនជ្រុំភាពជាដៃគូ ដែល​ផ្អែក​លើ​ការ​ជឿ​ទុក​ចិត្ត​គ្នាទៅវិញទៅមក ការគោរពគ្នា និងសេចក្តីប្រាថ្នារួម។ ការតម្លើង​កម្រិត​ទំនាក់​ទំនង​របស់​យើង​ទៅ​ជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅក្នុងខែឧសភាឆ្នាំមុន គឺជាព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ និងជាការប្ដេជ្ញាចិត្តបន្តជំរុញភាពជាដៃគូនេះ ដើម្បីបម្រើឧត្តមប្រយោជន៍ សម្រាប់​ប្រជាជន និង​ប្រជា​ជាតិ​យើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក»។

តាម​រយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ ឯកឧត្តម លី ជេម្យ៉ុង ប្រធានា​ធិបតី​កូរ៉េ ទទួលបាន សុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសាធារណរដ្ឋ​កូរ៉េ​បន្ត​ទទួល​បាន​នូវ​វឌ្ឍនភាព និងវិបុលភាពផងដែរ៕ អត្ថបទ៖បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        236

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm