ស្ថាប័នរដ្ឋ និងអង្គការដៃគូពាក់ព័ន្ធ ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​បរិក្ខារ​សុវត្ថិភាព​ចរាចរណ៍​នៅ​តំបន់​ជុំវិញ​វិទ្យាល័យ​គោលដៅ

2025/10/04 07:09:58 pm        609

អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធ រួ​ម​គ្នា​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅតំបន់ជុំវិញ វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និង​សម្ភារៈ​ផ្សព្វ​ផ្សាយ​អប់រំនានាក្នុងបរិវេណ វិទ្យាល័យគោលដៅ ខណៈពេលដែល​យាន​យន្ត​បើកបរ​នៅ​លើ​ដង​ផ្លូវ​កាត់​តំបន់​សាលារៀន ប្រើប្រាស់ល្បឿនខ្ពស់ខ្លាំងគួរឱ្យព្រួយបារម្ភ។

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​អគ្គ​លេខា​ធិការ​ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុង​ពិធី​បិទ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ច ឈ្វេងយល់ស្តីពី “ការអនុវត្ត​វា​ធាន​ការ​សុវត្ថិ​ភាព​ចរាចរណ៍នៅតំបន់សាលារៀនដែល មានប្រសិទ្ធភាព” កាលពីរសៀលថ្ងៃទី៣ខែតុលា ឆ្នាំ​២០២៥ ​បានមានប្រសាសន៍ឱ្យដឹងថា នៅទូទាំងសកលលោក ការអប់រំ គឺជាតំរូវការជាមូលដ្ឋាន។ ទោះ​ជាយ៉ាងនេះក្តី មិនមែនសិស្សានុសិស្សគ្រប់គ្នាសុទ្ធតែទទួលបាននូវការធ្វើដំណើរទៅ សាលា​រៀន​ប្រកប​ដោយសុវត្ថិភាពដូចៗគ្នានោះ ទេ។

លោកជំទាវ បាន​លើកឡើងបន្តថា ការផ្លាស់ទីដោយសុវត្ថិភាព និងការធ្វើដំណើរ​ទៅ​មក​សាលា​រៀន​ប្រកប​ដោយ​ភាព​ងាយស្រួល គឺជាចំណុចគោលដ៏សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា​ក្នុង​ការ​ទទួល​បាន​នូវ​ការ​អប់រំ។ ក្នុងសង្គមនីមួយៗ ដែលតែងតែមានការប្រែប្រួល អភិវឌ្ឍន៍ រួមទាំងនៅក្នុង​ប្រទេសក​ម្ពុជា​ផង យុវជននៅតែប្រឈមនឹងគ្រោះថ្នាក់នៅលើដងផ្លូវជារៀងរាល់ថ្ងៃ។ ការ​បាត់​បង់​នូវ​យុវជនវ័យក្មេង ឬសិស្ស-និស្សិតម្នាក់ មិនត្រឹមបង្កជាការទុក្ខលំបាកក្នុងរង្វង់ក្រុមគ្រួសារ សាច់​ញាតិ​ប៉ុណ្ណោះ​ទេ តែក៏បានបង្កជាបញ្ហាលំបាក និងការបាត់បង់ដល់សង្គមជាតិទាំងមូលទៀតផង។ លោកជំទាវ ឱ្យដឹងទៀតថាប្រមាណជិតពាក់កណ្តាល (៤៨%) នៃអ្នកស្លាប់​បាត់​បង់​ជីវិត​នៅ​លើ​ដង​ផ្លូវ​នៅ​កម្ពុជា មានអាយុចន្លោះពី៥ឆ្នាំ ទៅ២៩ឆ្នាំ។

ពាក់ព័ន្ធការរៀប​ចំ​សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃដំណើរទស្សនកិច្ចឈ្វេងយល់ស្តីពី “ការ​អនុវត្ត​វិធាន​ការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀនដែលមានប្រសិទ្ធភាព” លោក គឹម បញ្ញា នាយក​អង្គការមូលនិធិបង្ការរបួសអាស៊ី បានឱ្យដឹងថា ក្នុងគោលបំណង ១.ដើម្បី​ចែក​រំលែក​លទ្ធផល​ដែល​បានរៀនសូត្រ និងបទពិសោធន៍ពីដំណើរទស្សនកិច្ច ឈ្វេងយល់នៅ​ប្រទេស​វៀត​ណាម​ អំពីការអនុវត្តវិធានការសុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀន ដែលមាន​ប្រសិទ្ធ​ភាព​នៅ​ប្រទេស​វៀត​ណាម ២.ធ្វើការបង្ហាញ និងប្រមូលនូវធាតុចូលសំខាន់ៗ សម្រាប់​ការ​កសាង​ផែន​ការ​សកម្ម​ភាព និងពិភាក្សាអំពីយុទ្ធសាស្ត្រល្អៗដែលជំរុញ​ដល់ការអនុវត្ត កម្មវិ​ធី​សុវត្ថិ​ភាព​ចរាចរណ៍​នៅ​តំបន់​សាលា​រៀន ​និង៣. ស្វែងរកការគាំទ្រ និងកិច្ចសហការពីភាគី ពាក់ព័ន្ធសម្រាប់ការ​អនុវត្ត​កម្ម​វិធី​សុវត្ថិភាពចរាចរណ៍នៅតំបន់សាលារៀននៅកម្ពុជា។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មានអ្នកចូលរួមប្រមាណជាង៤០នាក់ (ចូលរួមដោយផ្ទាល់) និង​១០០​នាក់​ផ្សេង​ទៀត​ចូលរួមតាមប្រព័ន្ធអនឡាញ៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        157
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        85
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm