សាលាបឋមសិក្សាព្រះនរោត្តមនឹងបើកដំណើរការឡើងវិញ នៅសប្ដាហ៍ក្រោយ​បន្ទាប់​ពី​ផ្អាក​មួយ​រយៈ​ដោយ​សារ​អូមីក្រុង

2022/02/02 07:37:05 pm        934

ភ្នំពេញ៖ សាលាបឋមសិក្សាព្រះនរោត្តម ជាសាលាមួយក្នុងរាជធានីភ្នំពេញ ដែលផ្អាកការសិក្សាទាំងស្រុង ដោយសារការរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង នឹងបើកដំណើរការឡើងវិញ ថ្ងៃចន្ទសប្ដាហ៍ក្រោយ។នេះជាការលើកឡើងរបស់លោកនាយកសាលា។

សាលាបឋមសិក្សាព្រះនរោត្តម បាន​កំណត់​កាល​បរិច្ឆេទ​បើកដំណើរការសិក្សាក្នុងថ្នាក់រៀន​ឡើង​វិញ នៅថ្ងៃ​ចន្ទ​សប្ដាហ៍ក្រោយ ​បន្ទាប់ពីផ្អាកការសិក្សាអស់មួយរយៈដោយសារ​ ករណីឆ្លងវីរុសបំប្លែង​ថ្មី​អូមីក្រុង​។ នេះជាការលើកឡើងរបស់​លោក មាស ឆពណ្ណ ជានាយកសាលា​បឋម​សិក្សា​ព្រះនរោត្តម។ លោក ​បាន​បន្ត​ថា ​សាលា​មាន​ករណីឆ្លងចំនួន ១០ ករណី ក្នុងនោះមាន​ការឆ្លង​អូមីក្រុង​ចំនួន ៧ករណី។ ចំពោះអ្នក​ដែល​ឆ្លង​ចាស់ ៧ករណីពាក់ព័ន្ធកំឡុងពេលសិក្សា បាន​ជាសះស្បើយ​ទាំង​អស់ហើយ ដោយឡែក ៣ករណី​ថ្មី គឺឆ្លងមិនពាក់ព័ន្ធនឹងសាលានោះទេ។

ការបើកដំណើរការសាលារៀនឡើងវិញនេះ ​សាលា​ក៏នឹងបាញ់ថ្នាំសម្លាប់មេរោគផងដែរ។ លោកនាយក​សាលា​ថា ​ការបាញ់ថ្នាំសម្លាប់មេរោគគឺនឹងធ្វើឡើងនៅថ្ងៃសៅរ៍ខាងមុខ ដោយ​មាន​ការ​ចុះបាញ់ថ្នាំ​ដោយ​ផ្ទាល់​ពី​ខាងរដ្ឋបាលខណ្ឌ​ ដូនពេញ។

យ៉ាងណាម៉ិញលោកពុំទាន់មាន​ការ​សម្រេច​ អនុញ្ញាត​ រឺមិន​អនុញ្ញាត​ឱ្យ​សិស្សដែលព្យាបាល​ជា​សះស្បើយនោះ​ ចូលរៀនវិញភ្លាមរឺយ៉ាងណានោះទេ​ ដោយរង់​ចាំ​ពិគ្រោះ​ជាមុន​សិន។

ពាក់ព័ន្ធនឹងស្ថានភាពអប់រំក្នុងក្របខណ្ឌរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ អះអាងថាគឺគ្រប់យ៉ាងដំណើរការល្អ ស្ថិតក្រោមការគ្រប់គ្រង ពុំទាន់មានបញ្ហាធ្ងន់ធ្ងរ​ណា​មួយ​នោះទេ។

លោកថា ចាប់​ពី​បើកបវេសនកាលមកទល់ពេលនេះ ​​គឺមានតែសាលាបឋមសិក្សា ព្រះនរោត្តម មួយ​ប៉ុណ្ណោះដែលផ្អាកការសិក្សា​ជាបណ្ដោះអាសន្នទាំងស្រុង​ រីឯសាលាប្រមាណជិត​ ១០​ផ្សេង​ទៀត គឺផ្អាកត្រឹមថ្នាក់រៀនប៉ុណ្ណោះ ​ហើយមកទល់ពេលនេះ​ ក៏បានចាប់ផ្ដើម​ការ​សិក្សា​ធម្មតា​វិញ​ដែរ។

យ៉ាងណាម៉ិញលោកនៅតែបញ្ជាក់ថា ​ការប្រុងប្រយ័ត្នគឺនៅតែមាន​ ទោះខណៈពេលនេះ ​ពុំទាន់​មាន​ស្ថានភាព​ធ្ងន់ធ្ងរណាមួយកើតឡើងក្ដី។ ​លោកបន្តថា ​បើករណីមានបញ្ហាសុខភាពសង្សយ័ណាមួយ ត្រូវតែ​ទៅ​ធ្វើតេស្តស្វែង​រកកូវីដ-១៩ ភ្លាមៗ៕ អត្ថបទ៖ គឹមហុក 



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm