ការសាងសង់ផ្ទះ និងរៀបចំស្ថាបនាប្រឡាយទឹក ជាកិច្ចការ​សំខាន់​សម្រាប់​ការ​រស់​នៅ​របស់​អតីត​យុទ្ធជន និងនិវត្តជន

2025/10/04 08:02:55 pm        545

ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និង​ជា​អគ្គ​លេខា​ធិការ​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះ​ពិនិត្យ​ការ​សាង​សង់​ផ្ទះ,​ ការស្ថាបនាស្រះទឹក និងការស្តារ​ប្រឡាយ​ទឹកសម្រាប់​ជា​ប្រភព​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ជូន​អតីត​យុទ្ធជន និងនិវត្តជន ក្នុងឃុំឆ្មាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ការ​ចុះ​ពិនិត្យនេះ មានការចូលរួមពី ប្រធានលេខាធិការដ្ឋាន សមាគមអតីតយុទ្ធជន និង​និវត្តជន​ខេត្ត​, លោកអភិបាលស្រុក, អធិការស្រុក, និងអាជ្ញាធរមូលដ្ឋាន។

ក្នុងពេលចុះ​ពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យោងតាមអនុសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានសមាគម បានណែនាំឱ្យបន្តការពិនិត្យលើតម្រូវការជាក់ស្តែង និង​ដោះ​ស្រាយជូនអតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលជួបការលំបាក ដើម្បីផ្តល់ដី និង​ផ្ទះ​សម្រាប់​កសាងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ការរៀបចំហេដ្ឋា​រច​នា​សម្ព័ន្ធ​រូប​វន្ត​បំពេញ​បន្ថែម​ដែល​មានដូចជា ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹកនាពេលនេះ ពិត​ជា​មាន​សារៈ​សំខាន់​សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃជូនអតីតយុទ្ធជន និងនិវត្តជន ក៏​ដូច​ជា​ក្រុម​គ្រួសារ​។

អំឡុងចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានណែនាំដល់ប្រធានលេខាធិការដ្ឋានខេត្ត មន្ទីរ​ពាក់​ព័ន្ធ​ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាអនុវត្តកិច្ចការឱ្យមានប្រសិទ្ធភាព ដើម្បីធានាថា ការ​សាង​សង់​ផ្ទះ ការស្ថាបនាស្រះទឹក និងការស្តារប្រឡាយទឹក នឹងប្រើប្រាស់​ប្រកប​ដោយ​គុណភាព​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា អស់រយៈពេលជាង១៨ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន និង​និវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអតីត​នាយក​រដ្ឋ​មន្រ្តី​ដ៏ឈ្លាស​វៃ​ប្រកប​​ដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ មានការ​អភិវឌ្ឍន៍​ឥត​ឈប់ឈរលើគ្រប់វិស័យ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ក្នុងន័យនេះ រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជា​និច្ចកាល​បាន​បន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ដោយការចុះជួប​ផ្ទាល់​ជា​មួយ​បង​ប្អូន​អតីត​យុទ្ធជន និងនិវត្តជនតាមមូលដ្ឋាន ដើម្បីឈ្វែងយល់ពីសុខទុក្ខ និងការលំបាក, ហើយ​បាន​រិះ​រក​គ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជន​ឱ្យ​ទទួ​ល​បាន​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន ដោយបានកែប្រែជីវភាព​រស់​នៅកាន់​តែ​ល្អប្រសើរ​ឡើង​ស្រប​តាម​ការ​វិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ជាតិ៕



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm