ផ្លូវយន្តហោះឡើងនិងចុះចតនៅអាកាសយានដ្ឋាន Munich បានបិទម្តងទៀត ក្រោយពីប្រទះឃើញយានដ្រូន

2025/10/04 08:04:13 pm        88

អាជ្ញាធរបាននិយាយថា ផ្លូវយន្តហោះឡើងនិងចុះចតនៅអាកាសយានដ្ឋាន Munich ត្រូវបានបិទកាលពីល្ងាចថ្ងៃសុក្រ ទី ៣ ខែតុលា ជាលើកទីពីរក្នុងរយៈមិនដល់២៤ម៉ោង បន្ទាប់ពីយានដ្រូនត្រូវបានគេប្រទះឃើញម្តងទៀត។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រអាកាសយានដ្ឋានមានអំណានថា «ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសអាល្លឺម៉ង់ បានរឹតត្បិតប្រតិបត្តិការជើងហោះហើរនៅអាកាសយានដ្ឋាន Munich ជាវិធានការប្រុងប្រយ័ត្នជាមុនដោយសារតែការប្រទះឃើញយានដ្រូន ហើយបានផ្អាករហូតដល់មានការជូនដំណឹងបន្ថែម»។

អ្នកនាំពាក្យនគរបាលអាកាសយានដ្ឋានបាននិយាយថា ផ្លូវយន្តហោះឡើងនិងចុះចតនៅទីក្រុង Munich ត្រូវបានបិទ។ ប្រធានក្រុមនៅលើយន្តហោះធ្វើដំណើរទៅទីក្រុងឡុងដ៍ ដែលការចេញដំណើរត្រូវបានលុបចោលបានប្រាប់អ្នកដំណើរថាផ្លូវយន្តហោះឡើងនិងចុះចតត្រូវបានបិទ «ដោយសារតែការប្រទះឃើញយានដ្រូន» ហើយឧទ្ធម្ភាគចក្រនគរបាលបានហោះនៅខាងលើ។ 

អាកាសយានដ្ឋាន Munich ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បន្ទាប់ពីប្រទះឃើញយានដ្រូន ដែលបានរំខានដល់ជើងហោះហើររាប់សិបជើង។ អាកាសចរណ៍អ៊ឺរ៉ុបបានជួបភាពវឹកវរម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយការប្រទះឃើញយានដ្រូនដែលអាជ្ញាធរមួយចំនួនបានដាក់កំហុសលើរុស្ស៊ី។ ប៉ុន្តែវិមានក្រឹមឡាំង បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ។ 

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Alexander Dobrindt បានសន្យាកាលពីថ្ងៃសុក្រថានឹងនាំមកនូវច្បាប់ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់នគរបាលក្នុងការស្នើសុំឱ្យយោធាបាញ់ទម្លាក់យានដ្រូន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm