កម្មករនិយោជិតនៃក្រុមហ៊ុនតារាលបានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ

2025/10/04 08:36:13 pm        604

នៅទីបំផុតកម្មករកម្មការិនី នៃរោងចក្រតារាលដែលមានអាសយដ្ឋាននៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ​បានចូលធ្វើការជាធម្មតាវិញនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ នេះបន្ទាប់ពីភាគីទាំង​ពីរ​បាន​ឈាន​ដល់​ការ​ព្រមព្រៀងគ្នា។ នេះជាការបញ្ជាក់ពីលោក ស៊ុន មេសា អ្នកនាំពាក្យនៃក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ការវិលត្រឡប់ចូលធ្វើការជាធម្មតាវិញរបស់កម្មករកម្មការិនីនៃរោងចក្រតារាលគឺបន្ទាប់ពីការសម្រប​សម្រួលយ៉ាងយកចិត្តទុកដាក់របស់មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរ​មូលដ្ឋាន​ដោយ​មានការចូលរួមពីតំណាងកម្មករនិយោជិត និងនិយោជកក្រោយ​ការ​តវ៉ា​របស់​កម្មករ​-កម្មការិនីកាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីលោក ស៊ុន មេសា ដដែល។

ចំណុចដែលឯកភាពនោះរួមមាន ការបន្តរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ ក្នុងថ្ងៃតវ៉ាការពារ ថ្ងៃ​ទី២ និងថ្ងៃទី ៣ ខែតុលា ការស្នើសុំដំឡើងប្រាក់រង្វាន់ និងការ​អនុញ្ញាត​ឱ្យ​ស្ត្រីដែ​ល​មាន​ផ្ទៃ​ពោះ​ពីរ​ខែ​អាច​ចេញ​មុនបាន ១៥ នាទីជាដើម។ ជាមួយគ្នានេះខាងភាគីនិយោជក និងក្រសួង​នឹង​បន្ត​ពិភាក្សា ​និងពិនិត្យលើសំណើរបស់បងប្អូនកម្មករដែលស្នើសុំថវិកាថ្លៃបាយថ្ងៃត្រង់២000 រៀល​យ៉ាង​យក​ចិត្តទុកដាក់បំផុត។

ជាមួយគ្នានេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ថ្លែង​អំណរ​គុណ​ទៅ​ដល់​បង​ប្អូន​កម្មករ-កម្មការិនី តំណាងសហជីព និងខាងភាគី​និយោជក​ដែល​បាន​សម្រប​សម្រួល​គ្នា​ឈាន​​ទៅ​ដល់​ការសម្រេច​បាន​នូវ​ការ​ព្រមព្រៀងដែល​អាច​ឱ្យបងប្អូនកម្មករកម្មការិនីបាន​ចូល​ធ្វើកា​រ​វិញ​ទៅ​ថ្ងៃ​ទី៤​ ខែតុលានេះ។

បន្ថែមពីនេះ ក្រសួងការងារក្នុង​នាម​អាណាព្យា​បាលស្នើ​សុំ​ឱ្យ​បង​ប្អូន​កម្មករ​កម្មការិនី​ក៏​ដូចជា​រោងចក្រសហគ្រាសសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារជាសេនាធិការដែលបាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយចំពោះសំណូមពររបស់បងប្អូនដោយមិនព្រងើយកន្តើយឡើយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        102
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        207
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm