ស្ថានទូតបារាំងបើកឲ្យពលរដ្ឋខ្មែរចូលទស្សនាក្នុងបរិវេនស្ថានទូតរបស់ខ្លួនប្រចាំនៅភ្នំពេញ ក្នុងឱកាសទិវាបេតិកភណ្ឌ

2025/10/04 10:41:05 pm        1.1 K

ដូចជារៀងរាល់ឆ្នាំយ៉ាងដូច្នេះដែរ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​ភ្នំពេញ​ បានបើកទ្វាស្វាគមន៍ពលរដ្ឋខ្មែរឲ្យចូលទស្សនាដោយសេរី ចាប់ពីម៉ោង​៨​ព្រឹក​រហូត​ដល់​ម៉ោង​៤​រសៀល ក្នុងឱកាសអបអរសាទរទិវាបេតិកភណ្ឌ។

តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ ខាង​លើនេះ អនុញ្ញាតឲ្យអ្នកទស្សនាស្វែងយល់ពីសំណង់អគារនានា ដែលពោរ​ពេញ​ដោយ​ប្រវត្តិសាស្រ្ត ជាពិសេសចូលកម្សាន្តនៅក្នុងឧទ្យានស្ថានទូតទំហំជិត៥ហិកតា ដែលជា​លំហ​នៃ​បៃតង​ធំ​ជាងគេមួយនៅភ្នំពេញ ហើយក៏ជាកន្លែងមនោរម្យ​មួយ​សម្រាប់​ស្រូប​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​កណ្តាល​រាជ​ធានី​ផងដែរ។

សេចក្តីប្រកាសបានបន្ថែមទៀតថា ឧទ្យាននេះមានប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះ ជាមួយ​ដើ​ម​ឈើ​ប្រមាណ​២០០ដើម ស្ថិតក្នុង៥០ប្រភេទខុសៗគ្នា និងពពួកសត្វចម្រុះជាង២៥០ប្រភេទ ក្នុង​នោះ​មាន​ថនិក​សត្វ សត្វស្លាប ល្មួន ថលជលិកសត្វ និងសត្វល្អិតៗផ្សេងៗ ដែលត្រូវបាន​ចុះ​ក្នុង​បញ្ជី​សារ​ពើ​ភណ្ឌ លម្អិតកាលពីពេលថ្មីៗនេះ។ សកម្មភាពភាពនានាដែលត្រូវបានធ្វើឡើងអភិរក្សព្រៃឈើ និងសត្វក្នុង​ឧទ្យាន​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់ប្រទេសបារាំងក្នុងការការពារបរិស្ថាន និងជីវៈចម្រុះ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតដដែល បានបញ្ជាក់ទៀតថា សាធារណ​ជន​ក៏​អាច​ទស្សនា​កន្លែង​ចង​ចាំប្រវត្តិសាស្រ្តមួយ នោះគឺអតីតទ្វារបងស្ថា​នទូត​ដែ​លជា​សាក្សី​នៃ​ការ​ដួល​រំលំ​ទី​ក្រុងភ្នំពេញនៅខែមេសា ឆ្នាំ១៩៧៥ ហើយដែលត្រូវបានរក្សាទុករហូតដល់សព្វថ្ងៃនេះ។

សេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ការចូល​ទស្សនា​ស្ថាន​ទូត​បារាំង​គឺ​ធ្វើ​ឡើង​ដោយ​មិន​គិតថ្លៃនោះទេ ហើយក៏ពុំចាំបាច់ចុះឈ្មោះជាមុនផងដែរ ប៉ុន្តែចំនួន​អ្នក​ទស្សនា​អាចនឹង​មា​ន​ច្រើន​ ជាពិសេសនៅពេលព្រឹក។ យ៉ាងណាក្តី ដោយហេតុផលនៃសន្តិសុខ កាបូបធំៗ​ និង​សម្ភារៈ​ដែល​អាចបង្កគ្រោះថ្នាក់មិនអនុញ្ញាតឲ្យយកចូលស្ថានទូតនោះឡើយ។ សូមបញ្ជាក់ថា កាល​ពីឆ្នាំទៅមានបងប្អូនប្រជាពលរដ្ឋខ្មែរ ជាង៧៥០០នាក់បានចូលទៅទស្សនា និង​កម្សាន្ត​នៅ​ក្នុង​បរិវេន​ស្ថានទូត៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        72
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm