សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោល​លើការងារ​មហាជន​រាជធានី-ខេត្ត»

2025/10/04 11:55:46 pm        674

នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និង​ប្រធាន​គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​​ជា​អធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោលលើការងារមហាជនរាជធានី-ខេត្ត» នៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្ស។ ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈចលនាមហាជន ប្រធាន​គណៈ​ចលនា​ជំនាញ​ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានគណៈចលនាមហាជនរាជធានី-ខេត្ត និង សិក្ខា​កាម​ដែល​បានទទួលវគ្គបណ្តុះបណ្តាលប្រមាណ ៤០០ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និង​ជា​អគ្គលេខា​ធិការគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន​ថ្លែង​សុន្ទរកថាស្វាគមន៍ និងរបាយការណ៍ជូនអង្គពិធី។ ឯកឧត្តមបានលើកឡើងថា វគ្គ​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អនុវត្តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់​សម្តេច​ប្រធាន​គណបក្ស​ក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្ត​បន្ត​របស់​គណៈ​ចលនាមហាជន គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០២៤ ដើម្បី​លើក​កម្ពស់ គាំទ្រការងារមហាជននៅថ្នាក់ក្រោមជាតិ ឲ្យកាន់តែមានប្រសិទ្ធិភាព តាមរយៈ​ការ​ពង្រឹង​បន្ថែម​សមត្ថភាពមន្រ្តីគណបក្សដើម្បីមានលទ្ធភាពគ្រប់គ្រងសភាពការណ៍ និងឆ្លើយ​តប​ទៅ​នឹង​សមរភូមិនយោបាយសតិអារម្មណ៍ក្នុងស្រទាប់មហាជនឱ្យកាន់តែល្អប្រសើរ។

ជាកិច្ចបន្ទាប់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បាន បានសម្តែង​នូវ​សមាន​ទុក្ខ​ដ៏ក្រៀមក្រំបំផុត ចំពោះវីរកងទ័ពកម្ពុជាដែល បានពលីក្នុងបេសកកម្មការពារទឹកដី ក្នុង​ព្រឹត្តិការណ៍ឈ្លានពានរបស់កងទ័ពថៃ នាពេលកន្លងមក។ ជាមួយគ្នានេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានផ្តល់អនុសាសន៍ណែនាំ ដល់សិក្ខាកាម សូមបន្ត​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ចំណុច​មួយ​ចំនួនដូចជា៖

(១) សូម គណៈចលនាមហាជនរាជធានី-ខេត្ត យកចិត្តទុកដាក់អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ ក្នុង​ការរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឆ្នាំ​២០២៦-២០២៨។

(២) សូម អគ្គលេខាធិការដ្ឋាន បន្តយកចិត្តទុកដាក់ និងគាំទ្រដល់៖ការបណ្តុះបណ្តាលបន្តរបស់គណៈចលនាមហាជនរាជធានី-ខេត្ត។ ដោយផ្អែកតាមបរិបទ និងសភាពការណ៍សង្គម សេដ្ឋកិច្ច និងនយោបាយ ជាក់ស្តែងនៅកម្ពុជា ដែលបម្រើឱ្យប្រៀបឈ្នះរបស់គណបក្ស។

(៣) សូម សិក្ខាកាម ដែលនឹងក្លាយជាគ្រូបង្គោល លើការបណ្តុះបណ្តាលបន្តនៅតាម រាជធានី-ខេត្ត យកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំលើការងារ នយោបាយ និងសង្គមជាតិ ក៏ ដូចជានៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមសរុបចំនួន ២២២ រូប ដោយបែងចែកជា ៥វគ្គ សម្រាប់ ២៥ រាជធានី-ខេត្ត។ ក្នុងនោះ វគ្គនីមួយៗ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ កន្លះ ដោយសិក្ខាកាមនៃវគ្គនីមួយៗ បានទទួលនូវមេរៀនសំខាន់ៗពាក់ព័ន្ធនឹង ទី១. តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធគណៈចលនាមហាជន ទី២. វិធីសាស្រ្តគោលក្នុងការប្រឈម និងគ្រប់គ្រងសមរភូមិសតិអារម្មណ៍ ទី៣. ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងវិធីសាស្ត្រផ្សព្វផ្សាយ និង ទី៤. យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងសមិទ្ធផលសម្រេចបានរបស់ រាជរដ្ឋាភិបាល។ គ្រូបង្គោលដែលបានទទួលវគ្គបណ្តុះបណ្តាលនាពេលនេះ នឹងទទួលបានសម្បទាគ្រប់គ្រាន់សម្រាប់បើកវគ្គបណ្តុះបណ្តាលការងារចលនាមហាជនដល់រចនាសម្ព័ន្ធគ្រប់ជាន់ថ្នាក់នៅមូលដ្ឋានរៀងៗខ្លួន៕ អត្ថបទ៖ គឹម ហុក 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm