កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងសម្រេចអត្រាកំណើនតាមការគ្រោងទុករបស់រាជរដ្ឋាភិបាល

2022/02/02 08:20:02 pm        745

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ នឹងងើបទៅទៅរកកំណើនសក្តានុពល ខណៈកម្ពុជាបានពង្រឹងក្បាលម៉ាស៊ីនអូសកំណើនសេដ្ឋកិច្ច ជាពិសេសការទប់ស្កាត់មានប្រសិទ្ធភាពនៃប្រភេទមេរោគថ្មី អូមីក្រុង ទាំងនេះនឹងធ្វើឲ្យកម្ពុជាសម្រេចកំណើនសេដ្ឋកិច្ចតាមការគ្រោងទុកក្នុងអត្រាប្រមាណ ៥,៦%។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានកែសម្រួលជាច្រើន ជាពិសេសការសម្រួលដល់​ពាណិជ្ជកម្ម ការផ្តល់អត្ថប្រយោជន៍ដល់អ្នកវិនិយោគសម្រាប់វិស័យកម្មន្តសាល ការកសាង​ហេដ្ឋាន​រចនាសម្ព័ន្ធសម្រាប់វិស័យទេសចរ ​និងការបើកច្រក រវាងកម្ពុជា-ចិន ដែលជួយជម្រុញដល់វិស័យ​កសិកម្ម និងឧស្សាហកម្មនិងការបើកពាណិជ្ជកម្មកម្ពុជា-កូរ៉េជាដើម។

សូមបញ្ជាក់ថា៖ កាលពីពេលថ្មីៗនេះ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពិភាក្សា​ជាមួយ​ដៃគូអភិវឌ្ឍន៍រួមមាន៖ ​មូលនិធិ រូបិយវត្ថុអន្តរជាតិ (IMF), ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) ​និងកម្មវិធីអភិវឌ្ឍន៍ ​សហប្រជាជាតិ (UNDP) លើស្ថានភាព និង​ទស្សនវិស័យសេដ្ឋកិច្ចសកល តំបន់ និងកម្ពុជា ​និង​ហានិភ័យ​ម៉ាក្រូសេដ្ឋកិច្ច ចម្បងៗ និង​ការ​ឆ្លើយតប​ជាគោលនយោបាយ។

សម្រាប់សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ ​ត្រូវបានព្យាករថា ​នឹងបន្ត​និន្នាការ​កើនឡើង​ក្នុងរង្វង់ ៥,៦% និង​ឈានជាបណើ្តរៗ​ទៅរកកំណើនសក្តានុពលក្នុងរយៈពេលមធ្យម ​ដែលគាំទ្រដោយ កំណើន​ល្អ​ប្រសើរ នៃតម្រូវការសកល​ និងការកើនឡើងញសន្សឹមៗ ​នូវទំនុកចិត្តវិនិយោគ និងការរំពឹង​ទុក​នូវការ​អនុវត្ត ប្រកប​ដោយប្រសិទ្ធភាពនៃ ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារនិងជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ ២០២១-២០២៣ ដែល​នឹងស្តារកំណើន​សេដ្ឋកិច្ចកម្ពុជា ឱ្យត្រឡប់ទៅរកកំណើន សក្តានុពល និងពង្រឹងភាព​ធន់នៃសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយចីរភាព និងបរិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm