ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ

2025/10/05 12:17:02 am        778

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក បានទៅលើកទឹកចិត្ត និង​នាំ​យក​អំណោយ​ផ្ដល់​ជូន​កងទ័ព និងប្រជាពលរដ្ឋខ្មែរនៅព្រំដែនកម្ពុជា-ថៃ ជាមួយនឹងការទៅមើលផ្ទាល់ ទីតាំងកន្លែងកងទ័ពថៃយកបន្លាលួសព័ទ្ធរំលោភយកដីខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

ក្នុងពេលមកដល់ភូមិព្រៃចាន់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក បាន​បង្ហាញ​ការតក់ស្លុត និងឈឺចាប់យ៉ាងខ្លាំង ចំពោះទង្វើររបស់កងទ័ពថៃ ដែល​បាន​រំលោភ​បំពាន​ទឹក​ដី​កម្ពុជា​ធ្វើឲ្យប្រជាពលរដ្ឋខ្មែរភៀសសឹក ក៏ដូចជាអ្នកខ្លះដែលរស់នៅភូមិព្រៃចាន់ បាន​បាត់​បង់​ផ្ទះសម្បែង ហើយរស់នៅក្រោមដំបូលតង់ ។

ជាមួយនេះ ពួកគេបានសម្ដែងនូវការគាំទ្ររាជរដ្ឋាភិបាលកម្ពុជានូវរាល់ដំណោះស្រាយនានា ដោយ​សន្តិវិធីបញ្ចៀសការបង្ហូរឈាម ក៏ដូចជាអំពាវនាវដល់សហគមន៍អន្តរជាតិ ជួយ​ដោះ​ស្រាយ​ឲ្យ​បាន​ទាន់​ពេលវេលា ព្រោះថាកម្ពុជាត្រូវការសុខសន្តិភាព មិនត្រូវការសង្គ្រាមជាដាច់ខាត។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ ស្ថានភាពនៅភូមិព្រៃចាន់ និង​ភូមិ​ជោគ​ជ័យ ឃុំអូរបីជាន់ មិនមានអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ក្រៅ​ពី​មាន​ប្រជា​ពលរដ្ឋ​ពី​គ្រប់​ទិសទី ទៅលើទឹកចិត្ត ផ្ដល់អំណោយដល់កងទ័ព និងប្រជាពលរដ្ឋ ខណៈ​កងទ័ព​កម្ពុជា​កំពុង​តាម​ដាន​ និងឈរការពារបូរណភាពទឹកដី ប្រកបដោយស្មារតីមុះមុត និងអង់អាចក្លាហាន៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm