ក្រុមគ្រូពេទ្យរៀបចំចាក់វ៉ាក់សាំងដូសទី៤ ជូនយោធិន និងអតីតយុទ្ធជនប្រមាណ ៤០០០នាក់

2022/02/02 09:20:59 pm        573

កំពង់ធំ៖ នៅថ្ងៃម្សិលមិញនេះ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បើកកិច្ចប្រជុំ ត្រៀមក្រុមគ្រូពេទ្យ និងក្រុមការងាររៀបចំទីតាំង និងបែងចែកភារកិច្ចត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនយោធិន គ្រួសារយោធិន និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំប្រមាណជាង ៤០០០នាក់។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងអំណរគុណក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង​នៃបញ្ជាការដ្ឋានតំបន់​ប្រតិបត្តិការសឹក​រង​កំពង់ធំ ដែល​បានបំពេញភារកិច្ចប្រកបដោយបទពិសោធន៍ និងមិនខ្លាចនឿយហត់​ ដើម្បីចាក់វ៉ាក់សាំងជូនយោធិន គ្រួសារយោធិន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ និងខេត្តសៀមរាប នាពេលកន្លងមក ។

លោក បន្តថា កិច្ចការងារបន្ទាប់នេះ គឺជាពេលវេលាដែលត្រូវបន្តការអនុវត្តតាម​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល លើភារកិច្ចសំខាន់ៗបន្តទៀត​ ដែលក្រុមការងារ​ និងក្រុមគ្រូពេទ្យមានជាអាទិ៍ គឺ​ត្រូវ​រៀបចំ​ក្រុមការងារ​ និងក្រុមគ្រូពេទ្យ បែងចែកជាក្រុមដើម្បីទទួលខុសត្រូវ​តាម​ភារៈកិច្ចនីមួយៗ​ឲ្យបានច្បាស់លាស់​ និងមានប្រសិទ្ធភាព, ត្រូវរៀបចំទីកន្លែងថែរក្សាទុកដាក់​និងរៀបចំ​តុ​ចាក់​វ៉ាក់សាំង នៅ​គិលានដ្ឋាន​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឲ្យបានល្អស្របតាម​លក្ខណៈបច្ចេកទេស និងវិធានការរបស់ក្រសួងសុខាភិបាល និងត្រូវលើកផែនការកម្មវិធី​ច្បាស់លាស់​ក្នុង​ការចាក់​វ៉ាក់សាំង​តាម​លំដាប់​លំដោយ​ជូនយោធិន​ គ្រួសារយោធិន និង​បងប្អូន​អតីតយុទ្ធជន ​ឲ្យបានគ្រប់គ្នា ​និងធានាបានសុវត្ថិភាព ស្របតាមរបស់អនុគណៈកម្មការចំពោះ​កិច្ច​ចាក់វ៉ាក់​សាំង របស់ក្រសួងការពារជាតិផងដែរ ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm