អ៊ីស្រាអែលសម្លាប់មនុស្ស ៧០នាក់នៅហ្កាហ្សា បើទោះបីមានការអំពាវនាវពីលោក Trumpឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកក៏ដោយ

2025/10/05 05:20:19 pm        161

ប្រភពវេជ្ជសាស្រ្តបានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងតំបន់ហ្កាហ្សាស្រ្ទីប បានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ៧០នាក់ បើទោះបីជាមានការអំពាវនាវពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ឲ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែកក៏ដោយ ក្រោយពេលក្រុមហាម៉ាសនិយាយថា ពួកគេព្រមទទួលយកចំណុចមួយចំនួននៅក្នុងផែនការ ២០ចំណុចរបស់លោក ដើម្បីបញ្ចប់សង្រ្គាមអ៊ីស្រាអែល ។

ជនរងគ្រោះយ៉ាងហោច ៤៥នាក់ដែលត្រូវបានសម្លាប់នៅក្នុងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល ស្ថិតនៅក្នុងទីក្រុងហ្កាហ្សា ជាទីដែលកងទ័ពអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ពួកគេក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ដោយបង្ខំឲ្យមនុស្សមួយចំនួនក្នុងចំណោមពលរដ្ឋ ១លាននាក់ រត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងដែលមានជនប៉ាឡេស្ទីនច្រើនលើសចំណុះរួចទៅហើយ ។

គ្រូពេទ្យបឋម និយាយថា មនុស្ស ១៨នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះមួយខ្នង ស្ថិតក្នុងសង្កាត់ Tuffah នៅទីក្រុងហ្កាហ្សា ។ ការវាយប្រហារនេះដែរ បណ្តាលឲ្យអគារក្បែរគ្នារងការខូចខាតផងដែរ ។

នៅក្នុងសេចក្តីថ្លែងការណ៍ចែករំលែកលើបណ្តាញព័ត៌មានសង្គម Telegram ទីភ្នាក់ងារការពារជនស៊ីវិលហ្កាហ្សា និយាយថា កុមារអាយុចន្លោះ ២ខែ ដល់ ៨ឆ្នាំ ស្ថិតក្នុងចំណោមមនុស្សដែលត្រូវបានសម្លាប់ ។

កងកម្លាំងអ៊ីស្រាអែល មានគោលដៅផងដែរលើជំរំជម្លៀសខ្លួនស្ថិតក្នុងសង្កាត់ al-Mawasi នៅភាគខាងត្បូងហ្កាហ្សា ដោយបានសម្លាប់ក្មេង ២នាក់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស ។

សង្កាត់ al-Mawasi គឺជាតំបន់មនុស្សធម៌សុវត្ថិភាពដែលកងទ័ពអ៊ីស្រាអែល បានបញ្ជាឲ្យគ្រួសារប៉ាឡេស្ទីនជម្លៀសខ្លួនទៅកាន់ទីនោះ ប៉ុន្តែតំបន់មួយនេះ តែងតែក្លាយជាគោលដៅវាយប្រហារម្តងហើយម្តងទៀត ក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        10
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        24
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm