ភ្ញៀវទេសចរណ៍ប្រមាណ៤ម៉ឺននាក់ ទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងឱកាបុណ្យចូលឆ្នាំចិន

2022/02/02 09:33:37 pm        615

ព្រះសីហនុ៖ គិតពីថ្ងៃសែនចិនទី៣១ ខែមករា រហូតត្រឹមថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២២នេះ ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរណ៍ចំនួនប្រមាណ៤ម៉ឺននាក់ ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវី ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ត បានធ្វើការណែនាំ​ដល់ម្ចាស់អាជីវកម្មនានានិងគ្រប់វិស័យ​ឲ្យ​ចូលរួម​ពង្រឹងការអនុវត្តវិធានការសុខាភិបាល​ ជាពិសេសវិធានការ ​៣ការពារ និង៣កុំ ដើម្បីទប់ស្កាត់​ការ​ឆ្លងរាលដាលនៃជំងឺកូវីដ១៩ ​ជាពិសេសនៅពេលធ្វើដំណើរដោយមធ្យោបាយរួមព្រមទាំងការជួបជុំ ការប្រមូលផ្ដុំមនុស្ស នៅតាមកន្លែងចេញដំណើរ ឬនៅតាមរមណីយដ្ឋាននានាផងដែរ។

ដោយឡែកពាក់ព័ន្ធកន្លែង និងតម្លៃស្នាក់វិញ លោកបានបញ្ជាក់ថា មិនមានបញ្ហាទេទាក់ទង​នឹង​ការ​ដំឡើងថ្លៃ ​ដោយសារមន្ទីរខេត្តបានចុះផ្សព្វផ្សាយ ​និងណែនាំឱ្យអ្នកប្រកបរបរក្នុងវិស័យទាំងអស់ សុំកុំឱ្យដំឡើងថ្លៃ ​ទោះបីជាការងើបឡើងវិញ​នៃចំនួនទេសចរណ៍មានភាពល្អប្រសើរក៏ដោយ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ននៅក្នុង​អំឡុង​ពេល​ឈប់សម្រាក​នៃពិធីបុណ្យចូលឆ្នាំចិននេះ​ និងឱ្យប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែក​សុខាភិបាល​ក្នុងការ​ទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។

សូមបញ្ជាក់ថា ​ចលនាទេសចរណ៍ផ្ទៃក្នុង ​កំពុងក្លាយជាចលករសំខាន់ក្នុង​ការជំរុញវិស័យ​ទេស​ចរណ៍ ​ក្នុងវិបត្តិកូវីដ១៩។​ ការចាក់វ៉ាក់សាំងកូវិដ១៩ពេញលេញ ​និងចូលដល់ជំរុញផង ធ្វើឱ្យ​ប្រជាពលរដ្ឋមានទំនុក​ចិត្តក្នុងការប្រកបអាជីវកម្ម​ និងដើរកម្សាន្តតាមទិសដៅទេសចរណ៍​នានា​ក្នុងក្របខណ្ឌទូទាំងប្រទេស៕អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm