[UPDATE] ចំនួនអ្នកស្លាប់ដោយសារបាក់រលំអគារសាលារៀនអ៊ីស្លាមនៅឥណ្ឌូនេស៊ី កើនឡើងជិត៥០ នាក់ ខណៈការស្វែងរកនៅតែបន្ត

2025/10/06 04:04:23 pm        146

ក្រុមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់កាលពីយប់ថ្ងៃអាទិត្យថា សាកសពចំនួន៤៩ នាក់ត្រូវបានរកឃើញពីគំនរបាក់បែកនៃអគារ Pondok Pesantren Al Khoziny ដែលជាសាលាររៀនមួយស្ថិតក្នុងទីក្រុង Sidoarjo ខេត្តជ្វាខាងកើត មួយសប្តាហ៍បន្ទាប់ពីអគារនេះបានបាក់រលំ និងកប់សិស្សជាង១៤០នាក់ ដែលកំពុងចូលរួមពិធីបួងសួងនៅជាន់ផ្ទាល់ដី។

ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) បាននិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីក្រុមអ្នកជួយសង្រ្គោះបានចាប់ផ្តើមប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ រួមទាំងឧបករណ៍បំបែកបេតុង និងម៉ាស៊ីនអេស្កាវ៉ាទ័រ ដើម្បីជីកជ្រៅទៅក្នុងកម្ទេចកម្ទី ដែលចាប់ផ្តើមពីថ្ងៃទី ២ ខែតុលា។ ក្រុមជួយសង្គ្រោះបានពឹងផ្អែកលើឧបករណ៍រាវរកសំឡេង និងកម្តៅ ដែលបង្ហាញថាគ្មានសញ្ញានៃអ្នកនៅរស់រានមានជីវិត នៅក្រោមគំនរបាក់បែក នៅថ្ងៃទី ៤ បន្ទាប់ពីការបាក់រលំនោះទេ។ 

លោក Abdul Muhari ប្រធានមជ្ឈមណ្ឌលទិន្នន័យ ព័ត៌មាន និងគ្រោះមហន្តរាយរបស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិខាងលើ បាននិយាយក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថាការរកឃើញសាកសពនីមួយៗបានបញ្ចប់ភាពអន្ទះសាររបស់ក្រុមគ្រួសារដែលរង់ចាំចម្លើយ ។

កាលពីថ្ងៃអាទិត្យតែមួយថ្ងៃ ជនរងគ្រោះចំនួន ២១ នាក់ត្រូវបានរកឃើញ ជាចំនួនប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីការស្វែងរកបានចាប់ផ្តើម។ ការសង្គ្រោះកាលពីកន្លងទៅថ្មីៗ រួមមានការរកឃើញសាកសពបីនាក់ កាលពីថ្ងៃពុធ ពីរនាក់ កាលពីថ្ងៃព្រហស្បតិ៍ ៩នាក់ កាលពីថ្ងៃសុក្រ និង១១នាក់ កាលពីថ្ងៃសៅរ៍៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm