អ៊ីតាលី អំពាវនាវឱ្យសហរដ្ឋអាមេរិក គិតឡើងវិញ ជុំវិញការដំឡើងពន្ធបន្ថែមជាង ៩០% លើមីផាស្តា

2025/10/06 04:25:38 pm        151

ក្រសួងការបរទេសអ៊ីតាលី បាននិយាយថា ទីក្រុងរ៉ូម កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាការអឺរ៉ុប ដើម្បីជំរុញសហរដ្ឋអាមេរិក ឱ្យពិចារណាឡើងវិញនូវពន្ធបន្ថែមដ៏ខុ្ពស់ប្រឆាំងការលក់បង្ខូចថ្លៃ លើការនាំចូលមីផាស្តា (Pasta) ដែលនឹងធ្វើឱ្យតម្លៃរបស់អាហារប្រភេទនេះកើនឡើងទ្វេដង។

ការសម្រេចចិត្តដាក់ពន្ធបន្ថែម ៩១,៧៤% លើផាស្តា គឺជាលទ្ធផលនៃការដំណើរការស៊ើបអង្កេតរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានរកឃើញថា ក្រុមហ៊ុនផលិតអ៊ីតាលីធំៗចំនួន ២ស្ថាប័ន ត្រូវចោទប្រកាន់ថាលក់ផលិតផលផាស្តាក្នុងតម្លៃទាបដ៏អយុត្តិធម៌ - ជាការអនុវត្តមួយដែលគេស្គាល់ថាការលក់បង្ខូចថ្លៃ - រវាងខែកក្កដា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ២០២៤។

អត្រាពន្ធថ្មីនេះនឹងបន្ថែមពីលើពន្ធ ១៥% មានស្រាប់របស់អាមេរិក លើការនាំចូលភាគច្រើនពីសហភាពអឺរ៉ុប ដែលមានសមាជិក ២៧ប្រទេស ហើយនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៦តទៅ។

ក្រសួងការបរទេសអ៊ីតាលី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ (៤ តុលា) ថា ខ្លួនបានជំទាស់នឹងការរកឃើញ និងពន្ធថ្មីនោះ ហើយកំពុងជួយក្រុមហ៊ុននានាក្នុងការការពារសិទ្ធិរបស់ពួកគេតាមរយៈស្ថានទូតក្នុងទីក្រុងវ៉ាស៊ីនតោន។

អាមេរិក គឺជាទីផ្សារនាំចេញមួយក្នុងចំណោមទីផ្សារនាំចេញកំពូលទាំង៣ របស់អ៊ីតាលី សម្រាប់ផាស្តា ជាមួយនឹងការនាំចេញជិត ៨០០លានដុល្លារ ខណៈមីប្រភេទនេះជាដំណែលម្ហូបអាហារដ៏ល្បីល្បាញរបស់អ៊ីតាលី និងជាទំនិញនាំចេញយ៉ាងច្រើន។ យោងតាមទិន្នន័យដោយទីភ្នាក់ងារស្ថិតិជាតិ ISTAT បានឱ្យដឹងថា នៅឆ្នាំ២០២៤ ការនាំចេញផាស្តាសរុបរបស់អ៊ីតាលី មានតម្លៃជាង ៤ពាន់លានអឺរ៉ូ (៤,៧០ ពាន់លានដុល្លារ) ជាមួយនឹងជិតតួលេខ ២,៥លានតោន បានលក់ទៅក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm