កូរ៉េខាងត្បូង​កក់​កៅអី World Cup 2022 នៅ​កាតា​ក្រោយ​យកឈ្នះ​ស៊ី​រី ២-០

2022/02/02 09:35:38 pm        228

​បាល់ទាត់៖ ​ក្រុម​កូរ៉េខាងត្បូង​បាន​កក់​កៅអី​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ២០២២ នៅ​កាតា​ហើយ​ក្រោយ​យកឈ្នះ​ស៊ី​រី ២-០ នៅ​ទីក្រុង​ដូ​បៃ​យប់មិញ​។ ​​ពីរ​គ្រាប់​របស់​កូរ៉េ​សំរេចបាន​នៅ​វគ្គ​ទី២ ទាំងពីរ​គ្រាប់​ដោយ Kim Jin-su និង Kwon Chang-hoon​។

​​ជ័យជំនះ​នេះ​ធ្វើឱ្យ​កូរ៉េខាងត្បូង​ជា​ក្រុមទី​ពីរ​នៅក្នុង​ពូ​ល A នេះ​ដែល​ធានាបាន​កៅអី World Cup ក្រោយ​ឈរ​លេខ ២ ក្នុង​ពូ​ល​មាន ២០ពិន្ទុ​ខណៈ​អ៊ីរ៉ង់​លើ​គេ​មាន ២២ពិន្ទុ​។ ​​សូមបញ្ជាក់ថា World Cup 2022 កាតា​នឹង​ជា​ព្រឹត្តិការណ៍​ពិភពលោក​លើក​ទី១១ ដែល​កូរ៉េខាងត្បូង​ចូលរួម​បន្ទាប់ពី​ចូលរួម​លើកដំបូង​នៅ​ឆ្នាំ១៩៥៤ និងចូលរួម​មិនដែល​ខាន​រាប់​ពី​ឆ្នាំ១៩៨៦​។​ ​អ៊ីរ៉ង់​ថ្វីបើ​មាន​កៅអី​ទៅហើយ​ក្តី​បាន​យកឈ្នះ​អារ៉ាប់​រួម ១-០ យប់មិញ​ផងដែរ​។ ​​មួយ​គ្រាប់​របស់​អ៊ីរ៉ង់​សំរេចបាន​ដោយ​ខ្សែប្រយុទ្ធ Porto Mehdi Taremi នៅ​នាទី​ទី៤៤​។

​​នៅសល់ ២ប្រកួត​ទៀត​ទើប​ចប់​វគ្គ​ជំ​រុះ​ជុំ​ទី៣ នេះ​ខណៈ​អារ៉ាប់​រួម​នៅ​មិនទាន់​ធានាបាន​កៅអី Play-Off ឡើយ​ដោយ​កំពុង​ឈរ​លេខ ៣ មាន ៩ពិន្ទុ​។ ​​លី​បង់​ដែល​កំពុង​ឈរ​លេខ ៤ មាន ៦ពិន្ទុ​បន្ទាប់ពី​ស្មើគ្នា​ជាមួយ​អ៊ីរ៉ាក់ ១-១​។ ​​មានតែ​ស៊ី​រី​មួយ​ប៉ុណ្ណោះ​ដែល​អស់​ឱកាស ខណៈ​លី​បង់ អ៊ីរ៉ាក់ និង​អារ៉ាប់​រួម​នៅមាន​ឱកាស​ដណ្តើម​តំណែង​លេខ ៣ ក្នុង​ពូ​ល​ដើម្បី​ទៅ​វគ្គ Play-Off៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm