លោកTrump និយាយថា សំណើអាវុធនុយក្លេអ៊ែររបស់លោក Putin «ស្តាប់ទៅដូចជាគំនិតល្អ»

2025/10/06 06:27:43 pm        111

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃអាទិត្យថា សំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងការរក្សាដោយស្ម័គ្រចិត្តនូវដែនកំណត់លើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានដាក់ពង្រាយ «ស្តាប់ទៅដូចជាគំនិតល្អ»។

លោក Putin កាលពីខែមុន បានស្នើឱ្យរក្សាទុកដោយស្ម័គ្រចិត្តលើទំហំឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ដូចដែលបានកំណត់ដោយសន្ធិសញ្ញា New START ឆ្នាំ២០១០ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ព្រមព្រៀងធ្វើដូចគ្នា។ កិច្ចសន្យានេះនឹងត្រូវផុតកំណត់នៅខែកុម្ភៈ។

លោក Trump បានប្រាប់អ្នកសារព័ត៌មានខណៈលោកចាកចេញពីសេតវិមានថា «ស្តាប់ទៅដូចជាគំនិតល្អសម្រាប់ខ្ញុំ» នៅពេលត្រូវបានសួរអំពីសំណើរបស់លោក Putin។ លោក Vassily Nebenzia ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូនៅតែរង់ចាំការឆ្លើយតបជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោនចំពោះសំណើររបស់លោកPutinដើម្បីរក្សាដែនកំណត់ដោយស្ម័គ្រចិត្តលើអាវុធយុទ្ធសាស្ត្រដែលបានដាក់ពង្រាយនៅពេលដែលសន្ធិសញ្ញានេះផុតកំណត់។

ការយោគយល់ថ្មីណាមួយ នឹងសម្គាល់ពីឱកាសដ៏កម្រនៃកិច្ចសហប្រតិបត្តិការក្នុងពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ ចាប់តាំងពីលោក Trump និងលោក Putin បានជួបគ្នានៅរដ្ឋអាឡាស្កា កាលពីពាក់កណ្តាលខែសីហា ខណៈមានសេចក្តីរាយការណ៍ថាយានដ្រូនរបស់រុស្ស៊ីបានងាកចូលទៅក្នុងដែនអាកាសរបស់សម្ព័ន្ធយោធាណាតូ។ នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Putin បានព្រមានថាការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកណាមួយក្នុងការផ្គត់ផ្គង់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែនសម្រាប់ការវាយប្រហារចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីនឹង «បំផ្លាញ» ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm