WHO៖ មិនទាន់​ដល់ពេល​ប្រទេស​ណាមួយ​ចុះចាញ់ ឬ​ប្រកាស​ជ័យជម្នះ​លើ​វីរុស​នោះ​ទេ

2022/02/02 02:54:02 pm        698

​WHO៖ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tedros Ghebreyesus បាន​និយាយ​ថា វា​មិនទាន់​ដល់ពេល​សម្រាប់​ប្រទេស​ណាមួយ​ក្នុង​ការ​ចុះចាញ់ ឬ​ប្រកាស​ពី​ជ័យជម្នះ​លើ​វីរុស SARS-CoV-2 ដែល​លោក​បាន​និយាយ​ថា វា​គ្រោះថ្នាក់ ហើយ​វា​បន្ត​វិវត្តន៍​នៅ​ចំពោះមុខ​យើង​។

លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយ​ថា ចាប់​តាំងពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron ត្រូវ​បាន​កំណត់អត្តសញ្ញាណ​ជា​លើកដំបូង​កាលពី ១០​សប្តាហ៍​មុន ស្ទើរតែ ៩០លាន​ករណី​ត្រូវ​បាន​រាយការណ៍មកកាន់​អង្គការ​សុខភាព​ពិភពលោក ច្រើនជាង​ត្រូវបាន​រាយការណ៍​កាលពី​ឆ្នាំ​២០២០​។ លោកនិយាយថា បច្ចុប្បន្ននេះ​យើង​កំពុង​ចាប់ផ្តើម​មើលឃើញ​ការកើនឡើង ​គួរឱ្យ​ព្រួយបារម្ភ​នៃ​ករណីស្លាប់នៅក្នុង​តំបន់​ភាគច្រើន​នៃ​ពិភពលោក​។ លោក​វេជ្ជបណ្ឌិត Tedros បាន​និយាយថា គ្មានអ្វី​អាច​លើសពី​ការពិត​នោះទេ ហើយ​អង្គការ​សុខភាព​ពិភពលោក (WHO) បច្ចុប្បន្នកំពុង​តាមដាន​វីរុស​តំណរ​ពូជចំនួន​ ៤​ប្រភេទ​នៃ​វីរុស​ប​ម្លែ​ង​ខ្លួ​ថ្មី ​Omicron នៃ​ការព្រួយបារម្ភរួមទាំង​វីរុស BA.2។ វីរុស​នេះ​នឹងបន្ត​វិ​វ​ឌ្ឍជា​មូល​ហេតុដែល​យើង​អំពាវនាវ​ដល់​ប្រទេស​នានា បន្ត​ការធ្វើ​តេស្តតាមដាន​ជា​បន្តបន្ទាប់​។ យើង​មិនអាច​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​នេះ​បានទេ ប្រសិនបើ​យើង​មិនដឹងថា​វា​កំពុង​ធ្វើ​អ្វី​។ ហើយ​យើង​ត្រូវ​បន្ត​ធ្វើការ​ដើម្បី​ធានាថា​ មនុស្ស​ទាំងអស់​មានលទ្ធភាព​ទទួលបាន​វ៉ាក់សាំង​បង្ការ​។

ក្នុងពេល​ជាមួយគ្នានេះ វា​ក៏​ច្បាស់​ដែរ​ថា​នៅពេលដែល​វីរុស​វិ​វ​ឌ្ឍ ដូច្នេះ​វ៉ាក់សាំង​ប្រហែលជាត្រូវ​វិ​វ​ឌ្ឍដូចគ្នា​។ វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី SARS-CoV-2 អាច​បន្ត​គេច​ផុតពី​អង្គ​បដិបក្ខប្រាណ​ដែល​ប្រឆាំង​វីរុស បង្កើតឡើង​ដោយ​វ៉ាក់សាំង​ប្រឆាំង​វីរុស​។ ជាមួយគ្នានេះ​ប្រធាន​អង្គការ​សុខភាព​ពិភពលោកបាននិយាយថា អង្គការ​របស់លោក​បាន​ចេញផ្សាយនូវ​របាយការណ៍​ថ្មី​មួយ ស្តីពី​បន្ទុកនៃ​កាកសំណល់វេជ្ជសាស្ត្រ​ពី​ការ​រាតត្បាត​ជំងឺ ដូចជា​ឧបករណ៍​ការពារ​ផ្ទាល់ខ្លួន ឧបករណ៍​តេស្ត សារធាតុ​គីមី សេ​រ៉ាង ម្ជុល និង​ផលិតផល​ប្រើប្រាស់​ចោល​ផ្សេងទៀត ដើម្បី​ការពារ​ខ្លួន​យើង និង​អ្នកដទៃដែល​កំពុង​គំរាមកំហែង​ដល់​សុខភាពមនុស្ស និង​បរិស្ថាន និង​បង្ហាញ​ពី​តម្រូវការ​ដើម្បី​កែលម្អ​ការគ្រប់គ្រងកាក​សំណ​ល់​។ លោកស្រី​វេជ្ជបណ្ឌិត Maria Van Kerkhove អ្នកដឹកនាំ​បច្ចេកទេសរបស់​អង្គការ WHO បាន​ជំរុញឱ្យមាន​ការប្រុងប្រយ័ត្ន ខណៈដែល​ប្រទេស​ជាច្រើន​មិនទាន់បាន​ឆ្លងកាត់​ករណី​ខ្ពស់​នៃវីរុស​ប​ម្លែ​ង​ខ្លួន ​Omicron​ នៅឡើយ ខណៈ​ប្រទេស​ជាច្រើន​នៅមានកម្រិត​ទាប​ក្នុង​ការចាក់​វ៉ាក់សាំង​ ដល់បុគ្គល​ដែល​ងាយ​រងគ្រោះ​ខ្លាំង​នៅក្នុង​ចំនួន​ប្រជាជន​របស់​ពួកគេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1077
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        526
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm