TOP STORY | សម្ដេចតេជោ ហ៊ុន ​សែន​ ហៅទង្វើរបស់ជនជាតិថៃ​ដាក់តាំង​រូប​សម្ដេច​បាញ់​យក​រង្វាន់​ជា​ទង្វើ​អ​មនុស្ស ​និងអន់ជាងសត្វ

2025/10/06 07:13:42 pm        993

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជាតាមរយៈបណ្ដាញាសង្គមនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ បានថ្លែងដោយភ្ជាប់​ជា​មួ​យ​នឹងវីដេអូមួយដែល​ជនជាតិថៃ​បានដាក់​តាំងរូបសម្ដេចដើម្បីបាញ់យករង្វាន់នោះថា​ គឺ​ជា​ទង្វើ​អមនុស្ស និងអន់ជាងសត្វ និងសូមកុំឲ្យជនរួមជាតិកម្ពុជាកុំធ្វើ​ទង្វើអាក្រក់បែបនេះ​។

 

តាមរយៈបណ្ដាញសង្គមសម្ដេចតេជោ បានសរសេរថា «នេះឬជាជនជាតិស៊ី​វិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់? សូមជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែល​ជា​ទង្វើ​អ​មនុស្ស ​និង​អន់ជាងសត្វ។ មិនថាវីដេអូនេះធ្វើដោយមនុស្សផ្ទាល់ ឬដោយ AI គឺ​សុទ្ធ​តែ​បង្ហាញ​នូវ​អំពើអាក្រក់ទាំងអស់មិនថាជនជាតិណា ឬក្រុមណានោះទេ។ »

 សម្ដេចតេជោ ហ៊ុន សែន​បានបន្តថា កន្លង​មក​នេះបងប្អូនយើងមួយចំនួនបាន សុំ​មក​សម្ដេច​ដើម្បី​ធ្វើ​ការ​តប​តតាមរយៈយករូបថត ឬព្រះឆាយាលក្ខព្រះមហាក្សត្រថៃ យកមកដាក់ ហើយ​បាញ់​យក​រង្វាន់ដូ​ចជនជាតិថៃមួយចំនួនបាននិងកំពុងធ្វើ។ សម្ដេចក៏​បានប្រាប់ទៅវិញថា បើ​យល់​ថា​គេ​ធ្វើ​បែប​នេះជា​ការខុស សូមកុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើបែបនេះជាអំពើអមនុស្ស និង​អន់​ជាងសត្វទៅទៀត។ សម្ដេចតេជោបានពន្យល់បន្ថែមថា ពួក​គេ​ធ្វើ​បែប​នេះ​ក្នុង​គោល​ដៅ​ធ្វើ​ឲ្យ​សម្ដេច​បាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយ ឬយ៉ាង​ហោច​ណាស់​ញុះ​ញង់​ឲ្យ​កង​ទ័ព និងប្រជាជនយើងមួយចំនួនតបតតាមរបៀបបង្កអរិយភាព។

 សម្ដេចតេជោ ហ៊ុន សែន បាន​អំពាវនាវជនរួមជាតិទាំងអស់​សូម​កុំ​យក​ព្រះឆាយា​លក្ខ​ព្រះមហា​ក្សត្រ​ថៃ ​ឬរូបថតមេដឹកនាំថៃណាមួយមកធ្វើមិនគប្បីឲ្យសោះ។ ទោះជា​ប្រទេសយើងតូច ប្រជាជន​យើង​មាន​ចំនួន​តិច សេដ្ឋកិច្ចយើងទន់ខ្សោយ តែយើងកុំខ្សោយខាងសីលធម៌។ យើង​ត្រូវ​តែ​បន្ត​ជា​ជាតិ​សាសន៍ថ្លៃថ្នូរមានសីលធម៌ខ្ពស់។ ប្រសិន​បង​ប្អូនឈឺចាប់ជាមួយថៃ មិន​ចូល​ចិត្ត​ថៃ ​សូមកុំទិញទំនិញថៃមកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃលើដីខ្មែរ​តទៅ​ទៀត​ដើម្បី​ពង្រឹង​ឯករាជ្យភាពខាងរូបីយវត្ថុរបស់ជាតិយើង។ សូមកុំធ្វើសកម្មភាព​ណាមួយ​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៉ីនៅកម្ពុជា។ សម្ដេចនៅតែជឿថា ប្រជាជន​ថៃ​ភាគ​ច្រើន​មិន​ចង់​ធ្វើ​សត្រូវ​ជាមួយប្រជាជនកម្ពុជានោះទេ។

សម្ដេចតេជោបានលើកឡើងបន្តទៀតថា មនុស្សមួយចំនួននៅថៃ រាប់ទាំង​អ្នក​ដឹក​នាំ​ថៃ​ខ្លះ​ផង​ កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជាថា កំពុងជួបការលំបាក​ក្រោយ​ពី​ថៃ​បិទ​ព្រំដែន​ដោយ​ខ្វះ​ទំនិញ​ប្រើប្រាស់។ សម្ដេច​គួរតែអរគុណអ្នកដឹកនាំថៃម្តងទៀត ដែល​វាយ​ក្បាល​គេ​ត្រូវ​ក្បាល​ខ្លួន​ឯង​ ព្រោះកម្ពុជាធ្លាប់យកប្រាក់ក្នុងមួយឆ្នាំៗមិនតិចជាង ៥ពាន់លានដុល្លារទៅទិញទំនិញថៃ ហើយ​បង្វែ​លុយនេះមកទិញទំនិញក្នុងស្រុក ដែលធ្វើឲ្យ​ទំនិញ​ផលិត​ក្នុង​ស្រុក​មាន​ទីផ្សារ​ដែល​ជា​ឱកាស​ពង្រឹង​សេដ្ឋកិច្ចកម្ពុជា។ យើងមិនដែលបា​នទៅសុំទំនិញថៃមកលក់ក្នុងទីផ្សារយើងទេ គឺ​យក​លុយ​ទៅទិញ សូមអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។ យើងដឹងថា ពួក​អ្នក​ជា​អ្នក​មានជាងកម្ពុជា តែអ្នកក៏ត្រូវយល់ថា យើងក៏បានយកលុយទៅទិញទំនិញថៃ ទើបធ្វើឲ្យ​ប្រជាជន​ថៃមា​នទីផ្សាររកប្រាក់ចំណូល។

សូមប្រជាជនថៃដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជាដែលជា​អតិថិជន​ដ៏​ធំ​ត្រូវ​បាត់​បង់​ដែល​នេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។

 ចុងក្រោយសម្ដេចតេជោ​ចង់ជំរាបទៅបងប្អូនពិសេសបងប្អូននៅជិតព្រំដែនថៃ សូម​ប្រញាប់​ប្តូរ​ប្រាក់​បាត​ថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះពេលខាងមុខបងប្អូន និងរងការខាតបង់ធ្ងន់ធ្ងរ និង​អាច​ក្លាយជាចំណុចដែលគេយកធ្វើជាចំណុចខ្សោយដែលគេគម្រាមដូចករណីអគ្គិសនី អ៊ីនធើណែត និងប្រេងឥន្ធនៈកាលពីពេលមុន។ ឈប់ប្រើប្រាក់បាតមកប្រើប្រាក់រៀល គឺ​ជួយ​ពង្រឹង​នូវ​រូបិយវត្ថុរបស់ជាតិយើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        90
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        188
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm