មនុស្សជាច្រើននាក់បានរងរបួស ក្នុងការបាញ់ប្រហារដ៏កម្រនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី

2025/10/06 07:25:16 pm        121

អាជ្ញាធរនៅប្រទេសអូស្ត្រាលី បានចាប់ខ្លួនបុរសវ័យ ៦០ឆ្នាំម្នាក់ នៅថ្ងៃចន្ទ (៦ តុលា) នេះ បន្ទាប់ពីនគរបាលនិយាយថា បុរសរូបនោះបានបើកការបាញ់ប្រហាររហូតដល់ ៥០គ្រាប់ ទៅក្នុងផ្លូវដ៏មមាញឹកមួយកន្លែងនៅទីក្រុងស៊ីដនី ដោយបានធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស។

នគរបាលត្រូវបានគេជូនដំណឹងកាលពីល្ងាចថ្ងៃអាទិត្យ ឱ្យចុះទៅកាន់តំបន់ Inner West នៃទីក្រុងស៊ីដនី ជាទីដែលជនសង្ស័យថាជាខ្មាន់កាំភ្លើងរូបនោះ បានបាញ់រះចេញពីលំនៅឋានរបស់ខ្លួនដោយមិនរើសមុខ ដាក់លើរថយន្តឆ្លងកាត់ និងនគរបាល។

កម្លាំងសមត្ថកិច្ចចម្រុះបានឡោមព័ទ្ធទីតាំងខាងលើ និងបិទផ្លូវ មុនពេលចូលទៅទីតាំងកើតហេតុ និងចាប់ខ្លួនបុរសនោះ ហើយរឹបអូសកាំភ្លើងពីកន្លែងកើតហេតុ។ មិនទាន់មានការចោទប្រកាន់ផ្លូវច្បាប់ណាមួយចំពោះខ្មាន់កាំភ្លើងសង្ស័យនៅឡើយទេ ហើយការស៊ើបអង្កេតរបស់នគរបាលកំពុងបន្ត។

នគរបាលបាននិយាយពីដំបូងថា គ្រាប់កាំភ្លើងដល់ទៅ ១០០គ្រាប់ ត្រូវបានបាញ់ ហើយមនុស្ស ២០នាក់រងរបួស ប៉ុន្តែនៅថ្ងៃចន្ទនេះ ប្រធានស្តីទីនៃនគរបាលរដ្ឋ New South Wales លោក Stephen Parry បានកែប្រែចំនួនសំណល់គ្រាប់នៃការបាញ់ប្រហារមកនៅប្រហែល ៥០គ្រាប់ ហើយបន្ទាបចំនួនអ្នករងរបួសមកត្រឹម ១៦នាក់វិញ។ ស្នងការនគរបាលរដ្ឋ New South Wales លោក Mal Lanyon នៅថ្ងៃចន្ទនេះ បានពណ៌នាការបាញ់ប្រហារដ៏កម្រនេះថា "ធ្ងន់ធ្ងរ និងគួរឱ្យភ័យខ្លាចជាខ្លាំង"៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        72
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        116
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm