កម្ពុជាដាក់ឱ្យប្រើប្រាស់ផ្លូវការ ផែនការ​សកម្មភាពជាតិ​ការទប់ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​អំពើ​ហិង្សា​លើ​កុមា​រ​ឆ្នាំ២០២៥-២០៣០

2025/10/06 08:07:39 pm        345

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាន​ប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ផែន​ការ​សកម្ម​ភាព​ជាតិ​ស្តីពី ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០ ក្នុង​គោល​ដៅ​ចូល​រួមទប់ស្កាត់ និងឆ្លើយតបចំពោះ​អំពើ​ហិង្សា​លើ​កុមារ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព និង​សក្តិ​សិទ្ធិភាព ឆ្លើយតបទៅនឹងតម្រូវការរបស់កុមាររងគ្រោះ និងងាយរងគ្រោះ។

នៅក្រោយចប់ពិធីដាក់ឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម គីម សុវណ្ណឌី អគ្គលេខាធិការនៃអគ្គលេខាដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បាន​មាន​ប្រសាសន៍​ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ផែនការនេះ បង្កើតឡើងដើម្បីធានាថា កុមារត្រូវ​បាន​ការពារ​ និងមានសុវត្ថិភាពគ្រប់ទីកន្លែង ដូចជានៅផ្ទះ សាលារៀន កន្លែងថែទាំជំនួស និង​ក្នុង​សហគមន៍​ ព្រមទាំងធានាឱ្យបានថា កុមារទាំងអស់​នឹង​រស់​នៅ​ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ភាព​ថ្លៃ​ថ្នូរ ការអភិវឌ្ឍ ក្តីស្រលាញ់ និងកិច្ចការពារ សំដៅបញ្ចប់អំពើហិង្សាគ្រប់ទម្រង់លើកុមារ និ​ង​ឈាន​ទៅសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅត្រឹមឆ្នាំ២០៣០។ ផែនការសកម្មភាពជាតិនេះដែរ គឺចង់បង្ហាញថា រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ជំរុញ​ដំណើរ​កា​រ​កែ​ទម្រង់​យ៉ាង​ពិតប្រាកដដើម្បីសម្រេចឱ្យបាននូវកិច្ចការកុមារមួយ ដែលមានលក្ខណៈ​ស្រប​តាម​បទ​ដ្ឋាន​ជាតិ ​និងអន្តរជាតិ ក្នុងការលើកស្ទួយការគោរពសិទ្ធិ និងធានាយុត្តិធម៌សម្រាប់កុមារ។

ក្នុងពិធីប្រកាសដាក់ប្រើប្រាស់ផែនការខាងលើនេះ លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ​ក្រសួង​សង្គ​ម​កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍បញ្ជាក់ថា អំពើហិង្សាលើកុមារ គឺ​ជា​បញ្ហា​ដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។ ការថែរក្សា​និង​ការ​ពារសុ​វត្ថិភាព​កុមារ គឺជាកាតព្វកិច្ចរួមគ្នារបស់យើងទាំងអស់គ្នា។

លោកជំទាវ បានលើកឡើងថា ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងបោះជំហានទៅមុខ ក្នុង​ការ​ស្តារ និង​អភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការកសាងធនធានមនុស្ស ជំនាញ និងសុខុមាល​ភាព​ប្រជាជន ដោយបានវិភាជធនធានបន្ថែមទៀតដល់វិស័យសុខាភិបាល អប់រំ សង្គមកិច្ច និង​វិស័យ​ផ្សេង​ៗ​ទៀតដែលទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍកុមារ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​គោលដៅ អភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា។ លោកជំទាវបានស្នើរដល់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងដៃគូពាក់ព័ន្ធ ដាក់បញ្ចូល​សកម្ម​ភាព​ពាក់​ព័ន្ធ ​ដែលបានកំណត់នៅក្នុងផែនការសកម្មភាពជាតិនេះ ទៅក្នុងផែនការយុទ្ធសាស្រ្ត និងផែនការ​ប្រតិបត្តិ​ប្រចាំ​ឆ្នាំ របស់ក្រសួងស្ថាប័នសាម៉ី ដើម្បីជំរុញការអនុវត្តផែនការជាតិនេះឱ្យបានផុលផុស និង​ទូលំ​ទូលាយ និងដើម្បីដោះស្រាយបញ្ហាកុមារឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ៕  អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm