ហុងគ្រី រិះគន់ខ្លាំងៗលើសំណើថវិការយៈពេល ៧ឆ្នាំរបស់សហភាពអឺរ៉ុប ថាជា "ថវិកាអ៊ុយក្រែន"

2025/10/06 01:36:06 pm        124

រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto កាលពីថ្ងៃអាទិត្យ (៥ តុលា) បានរិះគន់យ៉ាងចាស់ដៃលើសហភាពអឺរ៉ុប (EU) ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំសម្រាប់ឆ្នាំ២០២៨-២០៣៤ ដោយហៅកញ្ចប់នេះថាជា "ថវិកាអ៊ុយក្រែន" និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់ទ្វីប។

ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Szijjarto បាននិយាយថា មេដឹកនាំសហភាពអឺរ៉ុប គ្រោងនឹងបែងចែកប្រាក់របស់ពលរដ្ឋខ្លួន ដើម្បីបំពាក់អាវុធ និងបំពាក់យុទ្ធោបករណ៍ដល់កងទ័ពអ៊ុយក្រែន និងទ្រទ្រង់រដ្ឋអ៊ុយក្រែន។ លោកបាននិយាយថា "រដ្ឋាភិបាលហុងគ្រី នឹងមិនអនុញ្ញាតឱ្យពលរដ្ឋហុងគ្រី បង់ថ្លៃកាន់តែខ្ពស់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនទេ"។

លោក Szijjarto បានពណ៌នាពីអ្វីដែលលោកហៅថា "វិកលចរិតនៃសង្រ្គាមដ៏ឃោរឃៅ" ក្នុងចំណោមមេដឹកនាំនយោបាយអ៊ឺរ៉ុប ដោយរិះគន់ការរីកលូតលាស់នៃផ្នត់គំនិតតម្រង់ទៅរកសង្រ្គាមរយៈពេលវែងនៅទីក្រុងប្រ៊ុចសែល និងទូទាំងអឺរ៉ុបខាងលិច។ លោកបាននិយាយថា សេដ្ឋកិច្ចអឺរ៉ុប ប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងររួចទៅហើយ ហើយបានប្រកែកថា មូលនិធិរបស់ប្លុកអឺរ៉ុបគួរត្រូវបានប្រើដើម្បីស្ដារភាពប្រកួតប្រជែង ជាជាងផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន។

គណៈកម្មការអឺរ៉ុប កាលពីកក្កដា បានស្នើថវិកាចំនួន ២សែនកោដិអឺរ៉ូ (២,៣៣ សែនកោដិដុល្លារអាមេរិក) សម្រាប់ឆ្នាំ២០២៨-២០៣៤ នៅក្នុងកិច្ចចរចានៃសភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប មុនពេលអនុម័តចុងក្រោយ។ ក្របខណ្ឌថវិកា ដែលគ្រោងនឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២៨ បែងចែកប្រាក់ចំនួន ១៣១ពាន់លានអឺរ៉ូ សម្រាប់វិស័យការពារជាតិ និងលំហអាកាស - ច្រើនជាង ៥ដងនៃផែនការបច្ចុប្បន្ន៕

អត្ថបទដែលទាក់ទង

ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Deir al-Balah តំបន់ហ្កាហ្សាសង្ឃឹមថាសង្រ្គាមនឹងត្រូវបញ្ចប់
2025/10/08 08:53:38 pm        1
សត្វខ្លាឃ្មុំធ្វើឲ្យមនុស្ស ២នាក់រងរបួសនៅផ្សារទំនើបជប៉ុន ខណៈបុរសម្នាក់បានស្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត
2025/10/08 08:42:29 pm        1
រុស្ស៊ីបញ្ជាក់ថា ខ្លួននឹងធ្វើការសាកល្បងនុយក្លេអ៊ែរភ្លាមៗ ប្រសិនបើអាមេរិកធ្វើបែបនោះ
2025/10/08 08:42:03 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Deir al-Balah តំបន់ហ្កាហ្សាសង្ឃឹមថាសង្រ្គាមនឹងត្រូវបញ្ចប់

2025/10/08 08:53:38 pm
​សត្វខ្លាឃ្មុំធ្វើឲ្យមនុស្ស ២នាក់រងរបួសនៅផ្សារទំនើបជប៉ុន ខណៈបុរសម្នាក់បានស្លាប់ក្នុងការវាយប្រហារដាច់ដោយឡែកមួយទៀត
2025/10/08 08:42:29 pm
​រុស្ស៊ីបញ្ជាក់ថា ខ្លួននឹងធ្វើការសាកល្បងនុយក្លេអ៊ែរភ្លាមៗ ប្រសិនបើអាមេរិកធ្វើបែបនោះ
2025/10/08 08:42:03 pm
​អាល្លឺម៉ង់នឹងអនុញ្ញាតឲ្យនគរបាលបាញ់ទម្លាក់យានដ្រូនទុច្ចរិត
2025/10/08 08:29:03 pm
​លៀងធ្លាក់ខ្លាំងបង្កការជន់លិចធ្ងន់ធ្ងរនៅតាមតំបន់ជាច្រើនរបស់ប្រទេសរ៉ូម៉ានីក
2025/10/08 08:19:54 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/10/06 11:38:25 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/09/24 06:11:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/10/06 11:24:39 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/10/07 04:18:43 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/09/23 07:00:25 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am