ឯកឧត្តម វង សូត លើកទឹកចិត្តសិស្សទើបប្រឡងជាប់បាក់ឌុប ឱ្យប្រឹងប្រែងរៀនសូត្រ​បន្តនូវ​មុខ​វិជ្ជា​ដែល​ខ្លួន​ពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ

2025/10/06 09:02:33 pm        356

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងណែនាំ និង​លើកទឹក​ចិត្ត​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញា​បត្រម​ធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ ដែល​មក​ពី​វិទ្យាល័យ​ជាច​ ក្នុងខេត្តព្រៃវែង និងវិទ្យាល័យ ហេង សំរិនអន្លង់ជ្រៃ ខេត្តត្បូងឃ្មុំ ឱ្យខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ ​បន្តនូវមុខវិជ្ជាដែលខ្លួនពេញចិត្ត ដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។

ការថ្លែងណែនាំបែបនេះ របស់ឯកឧត្តម វង សូត ក្នុងឱកាសដែលឯកឧត្តម ព្រមទាំងសមាជិក សមាជិកា​រដ្ឋសភា មណ្ឌលខេត្តត្បូងឃ្មុំ អញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់​លើក​ទឹក​ចិត្ត​ដល់​សិស្សនិ​ទ្ទេស A B C មកពីវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ និងវិទ្យាល័យជាច ដែល​ពិធីនេះប្រារព្ធ​ធ្វើ​នៅវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ ស្ថិតក្នុង​ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។

ឯកឧត្តម វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុង​ការខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រង​សាលា​ លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ រហូត​ប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទៀតផង។ ឯកឧត្តម បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល​មាន​មុំ​មួយ​ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញ​ច្បាស់​លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាព​កតញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយ​ខ្លួន​ជា​ធនធា​ន​មនុស្ស​ដ៏​ល្អរ​បស់​ប្រទេសជាតិនាថ្ងៃអនាគត។ 

ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានលើកឡើងថា ទាំងអស់នេះ គឺជាលទ្ធផល​ជោគជ័យមួ​យ​ផ្នែក​របស់​ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិ​សេស​ត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួម​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ការងារ តាមរយៈការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេព​កោសល្យ ​របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ ឆ្លៀត​ឱកាស​នេះ​ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និង​ដែល​មាន​ទទួល​បាន​និទ្ទេស​មិ​នល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែល​រាជ​រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់​យក​មុខ​របរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម បានអំពាវ នាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រក្សា​ឱ្យ​បាន​នូវ​សាមគ្គី​ភាព ស្មារតីសន្តិភាព អត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខប្រកប ដោយថាមពល ប្រាជ្ញាវៀងវៃ និងសម្តេចតេជោ ហ៊ុន សែន ប្រធាន​រដ្ឋសភា នៅក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិនឱ្យខ្មាំងសត្រូវសៀមឈ្លានពានទឹកដីបានជាដាច់ខាត់។

បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរ អប់រំយុវជន និងកីឡា ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លទ្ធផលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យ​ប្រឡង ២៨ សីហា ២០២៥ មាន ១០ មណ្ឌល កើនឡើងចំនួន ១ មណ្ឌល ដោយកំណើនសិស្សដាក់ពាក្យប្រឡងចំនួន ៤៩៦ នាក់ ធៀប​នឹងឆ្នាំ២០២៤ ដែលបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៥៩៦៥នាក់ ស្រី ៣៥០៣ នាក់ បេក្ខជនបានមកប្រឡងសរុបចំនួន ៥៨៩៣នាក់ ស្រី ៣៤៧០ នាក់ បេក្ខជន ប្រឡង​ជាប់​សរុប​ចំនួន ៤៨៩៨ នាក់ ស្រី ២៩៨៩ នាក់ ស្មើនឹង ៨៣.១២% ក្នុងនោះនិទ្ទេសA:១០៨ នាក់ ស្រី ៦៩នាក់ និទ្ទេស B ៣៥៤នាក់ ស្រី ២៣៥នាក់ និទ្ទេស C ១១៦៧នាក់ ស្រី ៧៦១នាក់ និទ្ទេស D ១៨៦៤នាក់ ស្រី ១២០៥នាក់ និទ្ទេស E ១៤០៥នាក់ ស្រី ៧១៩ នាក់។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម វង សូត និងលោកជំទាវ បានឧបត្ថម្ភដល់សិស្សនិទ្ទេស A ទាំង​៣​នាក់​ ក្នុងម្នាក់ៗទទួលបានម៉ូតូ០១គ្រឿង និងថវិកា ១០ម៉ឺនរៀល និទ្ទេសB ចំនួន២៨នាក់ ក្នុង​ម្នាក់​ៗ ទទួលបានថវិកា ចំនួន១០ម៉ីនរៀល និទ្ទេសC ចំនួន៥២នាក់ ក្នុងម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​១០​ម៉ីនរៀល និងបានឧបត្ថម្ភថវិកាដល់នាយកសាលា ចំនួន ៦នាក់ ក្នុងម្នាក់ៗចំនួន ១០​ម៉ឺន​រៀល ព្រមទាំងបានរៀបចំអាហារសាមគ្គីជូនសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm