រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិវាគ្រូបង្រៀនប្រារព្ធឡើង​ជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់

2025/10/06 10:00:51 pm        322

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយក​រដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា​មានប្រសាសន៍ថា យើងទាំងអស់គ្នា​ប្រារព្ធ​ទិវា​គ្រូបង្រៀនដែលជាការរំឭក​គុណ​គ្រូ​បង្រៀន​គ្រប់​ជំនាន់ ដែល​បាន​ខិត​ខំ​ប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និង​ការ​ផ្ទេរ​ចំណេះ​ដឹង​តាម​​គ្រប់​រូប​ភាព​ និង​គ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។

ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្ដម​អញ្ជើញ​ជា​អធិបតី​ក្នុងពិធី​ទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ "គ្រូបង្រៀនជាតួអង្គសំខាន់ នៃ​បរិវត្ត​កម្ម​​បញ្ញា​សិប្បនិម្មិត” ដែល​ប្រារព្ធ​នៅ​វិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។ ពិធីនេះក៏មាន​ការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធាន​ផ្នែក​អប់រំ នៃ​អង្គ​ការ​យូណេស្កូ​ប្រចាំ​ប្រទេស​កម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំក្រសួងអប់រំ យុវជន និង​កីឡា ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាង​មន្ទីរអប់រំរាជធានី-ខេត្តទាំង​២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរ​ជាតិ និងគរុនិស្សិត។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានបន្តថា តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និង​ការ​ដឹង​គុណ​គ្រូ​បា​ន​ក្លាយ​ទៅជាចលនាជាតិដ៏ផុសផុលមួយ ត្រូវបានស្តែងឡើង តាមរយៈការជួបជុំសិស្ស ឬ​អតីត​សិស្ស​ជា​មួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏​ដូច​ជាការបង្កើតឱកាសនានា ដើម្បីសួរសុខទុក្ខ និងជួបជុំជាមួយគ្រូបង្រៀនតាមគ្រប់រូបភាព។

ក្នុងឱកាសនេះដែរ​ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់​ដឹកនាំ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្ត​បេសក​កម្ម​របស់​ខ្លួន​ដោយ​ជោគ​ជ័យ​គួរ​ឱ្យក​ត់សម្គាល់ ក្នុងការបិទបញ្ចប់ដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាក់ស្តែង បេក្ខជននិទ្ទេស A បាន​កើន​ឡើង​រហូត​ដល់ ៣០២០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការ​ប្រឡង​សញ្ញា​បត្រ​អប់រំ​បច្ចេកទេស ដែលទើបបញ្ចប់ថ្មីៗនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅដ​ល់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​ ដែលបានគាំទ្រ និងសម្រេចដំឡើងប្រាក់បៀវត្ស និងលើកកម្ពស់ជីវភាពគ្រូបង្រៀន និង​ថ្លែង​អំណរ​គុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​ដែលបានបន្តអនុវត្ត និងពង្រឹងគោលនយោបាយនេះយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រវិស័យអប់រំ តាម​រយៈការដាក់ចេញនូវកម្មវិធីអាទិភាព និងការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាថា​គ្រូ​បង្រៀន​​នៅ​​តែ​ជាតួអង្គសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និងAI សម្រាប់អនាគតកម្ពុជា៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        372
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm