កម្មវិធី​ប្រកួតប្រជែងបច្ចេកវិទ្យាច្នៃប្រឌិតរដូវកាលទី៣ ប្រកាសបើកជាផ្លូវការ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងសង្គម

2025/10/06 10:20:52 pm        319

ភ្នំពេញ៖ សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា (ខេមតិច) ដោយ​មាន​ការ​គាំទ្រ​ពី​សហគ្រិន​ខ្មែរ បានសម្ពោធជាផ្លូវការនូវកម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍រដូវកាលទី៣ ក្រោម​ប្រធានបទ “ជំរុញការច្នៃប្រឌិតប្រកបដោយនិរន្តរភាព៖បំប្លែងគំនិតទៅជាការអនុវត្ត”។

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅកាលពីសប្តាហ៍កន្លងទៅ ដែលមានអ្នកចូលរួមចំនួនជាង១៥០ នាក់​មកពីស្ថាប័នចំនួនប្រមាណ៣០ រួមមានស្ថាប័នរដ្ឋ ឯកជន និងគ្រឹះស្ថានអប់រំនានា។ កម្មវិធី​ប្រកួត​ប្រជែង​នេះ គឺជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយដែលត្រូវបានបង្កើតឡើងដើម្បីបំផុស និង​ផ្តល់​ឱកាស​ដល់​និស្សិតសាកលវិទ្យាល័យដែលមានគំនិតសហគ្រិនភាព ដើម្បី​បង្កើត​ដំណោះ​ស្រាយ​ប្រកបដោ​យភាពច្នៃប្រឌិត ដែលដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គមជាតិ។

ពិធីសម្ពោធនេះ មានការចូលរួមពីភ្ញៀវកិត្តិយស រួមទាំង លោកសាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី សាស្ត្រា​ចារ្យបណ្ឌិត ផ្នែកវិទ្យាសាស្ត្រ និងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យខេមតិច ឯកឧត្តម​បណ្ឌិត​ ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ និង​លោក​សាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិច។

លោក​សាស្ត្រាចារ្យបណ្ឌិត ឆែម គាតរិទ្ធី បានមានប្រសាសន៍ថា ប្រព័ន្ធតិចណូឡូស៊ី ដូច​ជា​បញ្ញា​សិប្បិ​និម្មិត មិនមានបញ្ញាតាមការបកប្រែពីភាសាអង់គ្លេសនោះទេ។ ដូច្នេះ បុគ្គលដែល​ជាអ្នក​គ្រប់​គ្រង​លើ​ធុរកិច្ចត្រូវតែមានភាពម្ចាស់ការក្នុងការវិនិច្ឆ័យលើលទ្ធផលដែលចេញពីបញ្ញាសិប្បិនិម្មិត ដើម្បី​ប្រើ​ប្រាស់​វាដើម្បីជួយដល់សេដ្ឋកិច្ចប្រទេសជាតិ។

លោកសាស្ត្រា​ចារ្យបណ្ឌិត ឃៀង សុធី បានលើកឡើង​ដោយ​សង្កត់​ធ្ងន់​លើ​តួនាទី​របស់​សាកល​វិទ្យាល័យ​ ក្នុងការបណ្តុះបណ្តាលសហគ្រិនភាព។ ដូចគ្នានេះដែរ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុ​និណ្ឌ បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ឯកជន និងសាកលវិទ្យាល័យ ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ធុរកិច្ច​ឌីជីថល​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើ​ន​ទៅមុខនៅក្នុង​សុន្ទរក​ថា​បើកជាផ្លូវការនូវការប្រកួត ។

សាកលវិទ្យាល័យខេមតិច ក៏ជាគ្រឹះស្ថានឧត្តមសិក្សាដែលផ្តោតសំខាន់លើការស្រាវជ្រាវ ការ​បង្កើត​ថ្មី ​និងការអភិវឌ្ឍន៍តិចណូឡូជី ដើម្បីជំរុញ​អោយ​មាន​នវានុវត្តន៍​សម្រាប់​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ឧស្សាហកម្ម និងការផ្ទេរបច្ចេកវិទ្យាពីសាកលវិទ្យាល័យទៅកាន់វិស័យឯកជន តាម​រយៈ​កិច្ច​សហប្រតិបត្តិការ និងម៉ូដែលនៃភាពជាដៃគូយ៉ាងជិតស្និតរវាងរាជរដ្ឋាភិបាល ឧស្សាហ​កម្ម និងស្ថាប័នស្រាវជ្រាវ។ សាកលវិទ្យាល័យ ខេមតិច និងសហគ្រិនខ្មែរបានចាប់ដៃគ្នា ដើម្បី​សហការ​ក្នុង​កម្មវិធីប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍តាំងពីរដូវកាលទី១ ក្នុងឆ្នាំ២០២៣មក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        210
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm