រាជរដ្ឋាភិបាល ប្រកាសប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ដើម្បីផ្តល់​សេវាកាន់តែ​ងាយ​ស្រួល​ជូន​ពលរដ្ឋ

2025/10/06 10:41:16 pm        350

នៅថ្ងៃទី៦ ខែតុលានេះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសដាក់ឲ្យដំណើរការ ថ្នាលគាំពារ​សង្គម​ឌីជីថល​ក​ម្ពុជា DSPP ហើយតាមរយៈការប្រព័ន្ធនេះនឹងបង្កើនប្រសិទ្ធភាពការគ្រប់គ្រង ការ​ផ្តល់​សេវា​គាំ​ពារ​សង្គម ​និងការផ្តល់អត្ថប្រយោជន៍ ការបើក​ឧបត្ថម្ភ​សាច់​ប្រាក់​ជូនពលរដ្ឋ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ជាង​មុន​។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក្នុងនាម ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បាន​ថ្លែង​ថា ​ការធ្វើទំនើបកម្ម ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា DSPP ជំនាន់២.០ ដែលមិន​ធ្លាប់​មាន​ពីមុន​មក​នេះ នឹងរួមចំណែកការសម្រេចបាននូវថ្នាលរដ្ឋាភិបាលឌីជីថល ជាពិសេសការ​បង្កើន​ប្រសិទ្ធ​ភាព​ការផ្តល់សេវាគាំពារសង្គមសំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និង​បើក​ផ្តល់​អត្ថ​ប្រយោជន៍​ដោយស្ទួន ដែលឆ្លើយតបទាន់ពេល​ការ​ជួយ​គ្រោះ​អាសន្ន​ជូន​ដល់​ពលរដ្ឋ​។

ក្នុងឱកាសនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់គ្រប់ភាគីពាក់ព័ន្ធនានា រៀបចំ​ទស្សនា​ទាន​រួមដើម្បីពង្រឹងការរៀបចំបើកកញ្ចប់អត្ថប្រយោជន៍ តាមថ្នាលគាំពារ​សង្គម​ឌីជីថល​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និងងាយស្រួលជូនពលរដ្ឋដែលជាអ្នកទទួលផល និងធនាសន្តិសុខ ទិន្នន័យ​ឯក​ជនភាពឲ្យបានត្រឹមត្រូវជាដើម។

ឯកឧត្តម ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​គាំពារសង្គម បានបញ្ជាក់បន្ថែមថា ថ្នាលគាំពារសង្គមឌីជីថលកម្ពុជា ក្នុងអំឡុង​ពេ​ល​នេះ ​គឺបាននិងកំពុងដាក់ដំណើរការនៅតាមឃុំសង្កាត់ចំនួន៤ ហើយនៅពេលដ៏ខ្លីនេះ ថ្នាល​គាំ​ពារ​សង្គម​ឌីជីថល នឹងដាក់ដំណើរប្រើប្រាស់តាម នៅទូទាំងប្រទេស ដើម្បីផ្តល់​ភាព​កាន់​តែ​ងាយ​ស្រួល​ជូន​ពលរដ្ឋដែលជាអ្នកទទួលផល។

សូមបញ្ជាក់ថា បច្ចុប្បន្ននៅទូទាំប្រទេស មានពលរដ្ឋ ដែលស្ថិតនៅក្នុងប្រព័ន្ធគាំពារសង្គម រួម​មាន​ ​ពលរដ្ឋស្ថិតក្នុងគ្រួសារក្រីក្រមានប្រមាណជាង២លាននាក់ ពលរដ្ឋ​ស្ថិត​ក្នុង​គ្រួសារ​ងាយ​រង​ហានីភ័យ មានប្រមាណ១លាន៨សែននាក់ ពលរដ្ឋជាសមាជិក ប.ស.ស មានប្រមាណ​ជាង​២​លាន​នាក់ ហើយពលរដ្ឋទាំងអស់នេះ គឺត្រូវបានចុះបញ្ជី កំណត់ទិន្នន័យ​នៅ​ក្នុង​ថ្នាល​គាំពារ​សង្គម​ឌីជីថល​កម្ពុជា​ទាំងអស់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm