ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា ទង្វើដែលជនជាតិថៃដាក់តាំងរូបសម្ដេចតេជោបាញ់យករង្វាន់ ជាទង្វើអសីលធម៌ មិនសាកសមជាប្រជាជនស៊ីវិល័យទេ

2025/10/06 11:23:35 pm        705

ឯកឧត្ដម​ ហ៊ុន ម៉ានី ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីមុខងារសាធារណៈ និងជាប្រធានសហភាព​សហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ទង្វើ​ដែល​​ជនជាតិ​ថៃ​ដាក់​តាំង​រូប​សម្ដេច​តេជោ ហ៊ុន សែន​​បាញ់​​យករង្វាន់ គឺ​ជាទង្វើអសីលធម៌ គ្មាន​គុណធ​ម៌ និងមិន​សាក​សម​ជា​ប្រជាជន​ស៊ីវិល័យ​នោះ​ទេ​។

ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះ​ បន្ទាប់​ពី​មាន​វីដេអូ​មួយត្រូវបាន​​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​សង្គម​ពីសកម្មភាពរបស់ជនជាតិថៃ ពាក់ឈុតកងកម្លាំងថៃ ​ឈរ​បាញ់​លើ​រូប​របស់​សម្តេច​តេជោ ហ៊ុន សែន ដើម្បី​យករង្វាន់។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី៦ខែតុលានេះ ឯកឧត្ដម​ ហ៊ុន ម៉ានី បានសរសេរថា «កម្ពុជា​តែង​ប្រកាន់​ជំហរ​រក​ដំណោះស្រាយដើម្បីស្វែងរកសន្តិភាព ដើម្បីប្រទេសទាំងពីរ និង​ប្រជាជន​ទាំង​សង​ខាង​។ ប៉ុន្តែនេះ ជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនសាកសមជាប្រជាជន​ស៊ីវិល័យ​នោះ​ទេ​។ ទោះក្នុងនាមជាកូន ឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះ គឺជា​ទង្វើមិ​ន​អាច​ទទួល​យក​បាន​នោះ​ទេ។»

ឯកឧត្ដមបានបន្តទៀតថា ប្រជាជាតិទាំងសងខាង(កម្ពុជា-ថៃ) គួរ​បង្កើន​សកម្ម​ភាព​កសាង​ទំនុក​ចិត្ត​គ្នា ​ជាមួយសុឆន្ទៈពិតប្រាកដ ដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាព និង​ប្រក្រតី​ភាព​ឡើង​វិញ ដោយត្រូវទប់ស្កាត់ឲ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឲ្យកើតឡើងទៀត។

ពាក់ព័ន្ធ​វីដេអូឃ្លីបនេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានចេញសារ​ប្រតិកម្មផងដែរដោយ​សម្ដេច​​តេជោបានលើកឡើងថា «នេះឬជាជនជាតិស៊ីវិល័យមានគុណធម៌ សីលធម៌ និង​អរិយធម៌​ខ្ពស់​? សូម​ជនរួមជាតិកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។ ពួក​គេ​ធ្វើបែបនេះ​ក្នុងគោលដៅធ្វើឱ្យខ្ញុំបាត់បង់ការអត់ធ្មត់ក្នុងពេលបទឈប់បាញ់ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ផុយ​ស្រួយ ឬយ៉ាងហោចណាស់ញុះញង់ឱ្យកងទ័ព និង ប្រជាជន​យើង​មួយ​ចំនួន​តប​ត​តាម​របៀប​បង្កអរិយភាព។ សូម​កុំប្រឡងយកខុសជាមួយគេធ្វើអី ព្រោះអំពើ​បែប​នេះ​ជា​អំពើ​អ​មនុស្ស និងអន់ជាងសត្វទៅទៀត។ ទោះ​ជា​ប្រទេស​យើងតូច ប្រជាជនយើងមានចំនួនតិច សេដ្ឋកិ​ច្ចយើងទន់ខ្សោយ តែ​យើង​កុំ​ខ្សោយ​ខាង​សីលធម៌។ យើងត្រូវ​តែ​បន្ត​ជា​ជាតិ​សាសន៍​ថ្លៃ​ថ្នូរ​មាន​សីលធម៌​ខ្ពស់»

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm