ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» រយៈពេល០៣ថ្ងៃ

2025/10/06 11:32:00 pm        168

ភ្នំពេញ ៖ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រ បានអញ្ជើញជាអធិបតីសម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» ប្រព្រឹត្តិទៅរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ នៅបរិវេណសារមន្ទីរខ្លែងខ្មែរ។

​ឯកឧត្តម ឈុំ ម៉េងហុង អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ បានលើកឡើងថា ពិព័រណ៍ស្នាដៃមរតកមនុស្សរស់ដ៏មានសារៈសំខាន់ក្នុងពេលនេះ នឹងបើកជូនសាធារណជនទស្សនា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ពីម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០នាទី រសៀល ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ក្រោមការដឹកនាំផ្ទាល់របស់អគ្គនាយកដ្ឋាបច្ចេកទេស វប្បធម៌ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសហការចូលរួមឧបត្ថម្ភដោយមីជាតិ និងវីតាល់ ក្នុងគោលបំណង៖ បើកឱកាសដល់សាធារណជន យុវជន សិស្ស និស្សិត បានចូលទស្សនា និងស្វែងយល់ស៊ីជម្រៅ ស្នាដៃដ៏លេចធ្លោរបស់មរតកមនុស្សរស់ ព្រមទាំងបង្ហាញពីសក្ខីភាពនៃទេពកោសល្យដ៏ប៉ិនប្រសប់ ក្នុងការបង្កើត និងច្នៃប្រតិដ្ឋតាមឯកទេសជំនាញនីមួយៗ លើកតម្កើង និងបង្កើនការយល់ដឹងអំពីបេតិកភណ្ឌវប្បធម៌អរូបី តាមរយៈការតាំងបង្ហាញស្នាដៃ ទេពកោសល្យ ជំនាញ និងបច្ចេកទេសរបស់មរតកមនុស្សរស់ ផ្សព្វផ្សាយឱ្យសាធារណជនបានយល់ដឹងអំពីសារៈសំខាន់ និងតួនាទីគន្លឹះនៃបេតិកភណ្ឌវប្បធម៌អរូបី ក្នុងសង្គមខ្មែរ ជំរុញដល់ការគាំទ្រ ការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីឱ្យបានគង់វង្សយូរអង្វែងជានិរន្ត។ ព្រឹត្តិការណ៍ពិព័រណ៍នាពេលនេះ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹង បណ្តុះស្មារតីឱ្យយុវជនចេះស្រឡាញ់ ចូលរួមបន្តវេន ថែរក្សា និងការពារមរតកវប្បធម៌ជាតិឱ្យបាន។

ទន្ទឹមគ្នានោះដែរ លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានមានប្រសាសន៍ថា ស្នាដៃមរតកមនុស្សរស់ បានន័យថាបញ្ជាក់អំពីបេតិកភណ្ឌអរូបី ហើយបេតិកភណ្ឌអរូបី ដក់នៅក្នុងខ្លួនមនុស្ស នៅជាប់នឹងមនុស្ស កាលណាមនុស្សបាត់បង់ ស្នាដៃបេតិកភណ្ឌអរូបី ក៏បាត់បង់ផងដែរ។ ដូច្នេះតម្រូវឲ្យពួកគាត់ផ្សព្វផ្សាយនូវអ្វីដែលគាត់មាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជាយើង ជាទឹកដីសម្បូណ៌ដោយសម្បត្តិវប្បធម៌ ទាំងរូបី និងអរូបី ដែលបុព្វបុរសដូនតាបានបង្កើតមកតជាច្រើនជំនាន់ និងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។ មរតកវប្បធម៌ ទាំងរូបី និងអរូបីទាំងអស់នេះ បានកំណត់ឱ្យយើងនូវអត្តសញ្ញាណ និងព្រលឹងជាតិមិនអាចកាត់ថ្លៃបាន ហើយក៏ជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ពិសេសតាមរយៈវិស័យទេសចរណ៍, ផលិតផល និងសេវាកម្មវប្បធម៌។ មរតកវប្បធម៌ជាតិ មិនមែនមានត្រឹមតែប្រាសាទ សំណង់ប្រវត្តិសាស្ត្រ បុរាណដ្ឋាន ឬ វត្ថុបុរាណ នានាប៉ុណ្ណោះទេ ពោលគឺរួមបញ្ចូលទាំង ចំណេះជំនាញ បច្ចេកទេស សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ និងកិច្ចប្រតិបត្តិនានា ដែលចាត់ទុកជា មរតកវប្បធម៌អរូបី និងមានទម្រង់ផ្សេងៗគ្នាជាច្រើន ដូចជា៖ តន្ត្រី របាំ ល្ខោន ចម្លាក់ អក្សរសាស្ត្រ អក្សរសិល្ប៍ ពិធីបុណ្យ ល្បែងប្រជាប្រិយ៍ ម្ហូបអាហារ ឱសថបុរាណ សម្លៀកបំពាក់, និងឧបករណ៍ប្រើប្រាស់នានា។

ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា មរតកវប្បធម៌អរូបីទាំងនេះ គឺកើតចេញពីចំណេះដឹង ជំនាញ បច្ចេកទេស ទេពកោសល្យ និងភាពច្នៃប្រតិដ្ឋរបស់សិល្បករ និងអ្នកជំនាញចាស់ទុំ តាមឯកទេសនីមួយៗ។ ដូច្នេះហើយ វាងាយប្រឈមនឹងការបាត់បង់ណាស់ ដ្បិត ចំណេះដឹង ជំនាញ បច្ចេកទេស ទេពកោសល្យនានា នឹងបាត់បង់ទៅជាមួយនឹងមរណភាពរបស់សិល្បករ និងអ្នកជំនាញចាស់ទុំទាំងនោះ បើមិនបានធ្វើការផ្ទេរទៅ អ្នកជំនាន់ក្រោយ និងមិនបានសិក្សាចងក្រងទុកជាឯកសារនោះទេ។ ពិតណាស់ ប្រាសាទបុរាណ អាច រក្សាគង់វង្សបានរាប់សតវត្សរ៍ ប៉ុន្តែ មនុស្ស គឺមិនអាចរស់នៅលើសពីមួយសតវត្សរ៍ឡើយ៕

អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        6
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        223
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ

2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm