តម្លៃរបស់ Bitcoin (ប៊ីតខញ) ដែលជារូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកតាមតម្លៃទីផ្សារ បានឡើងដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃអាទិត្យ (ទី៥ ខែតុលា) ហើយបានឡើងដល់ជិត ២,៧ភាគរយពោលគឺតម្លៃ ១២៥.២៤៥,៥៧ដុល្លា្លរ នៅវេលាម៉ោង ៥:១២នាទី ម៉ោងសកល។
កំណត់ត្រាពីមុនរបស់តម្លៃ Bitcoin គឺ ១២៤.៤៨០ដុល្លារ កាលពីពាក់កណ្តាលខែសីហា ដែលត្រូវបានជំរុញដោយបទប្បញ្ញត្តិអំណោយផលពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump និងតម្រូវការខ្លាំងពីវិនិយោគិន។

រូបិយប័ណ្ណគ្រីបតូមួយនេះ បានឡើងថ្លៃខ្ពស់ កាលពីថ្ងៃសុក្រចុងសប្ដាហ៍កន្លងមក ជាការឡើង ៨ដងជាប់គ្នា ដែលត្រូវបានជំរុញដោយការកើនឡើងនាពេលថ្មីៗនេះ នៅក្នុងភាគហ៊ុនរបស់សហរដ្ឋអាមេរិក និងលំហូរចូលទៅក្នុងមូលនិធិជួញដូរ Bitcoin។
ផ្ទុយទៅវិញ ប្រាក់ដុល្លារអាមេរិកបានធ្លាក់ចុះវិញកាលពីថ្ងៃសុក្រ ដោយបានប្រកាសពីការខាតបង់ជាច្រើនសប្តាហ៍ ធៀបនឹងរូបិយប័ណ្ណធំៗផ្សេងទៀត ដោយសារភាពមិនច្បាស់លាស់ ជុំវិញការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក បានធ្វើឲ្យមានផលប៉ះពាល់ដល់ចក្ខុវិស័យ និងពន្យារពេលការចេញផ្សាយទិន្នន័យសំខាន់ៗ ដូចជាបញ្ជីប្រាក់បៀវត្សរ៍ ដែលមានសារៈសំខាន់សម្រាប់កំណត់ទិសដៅសេដ្ឋកិច្ច៕
