ប្រជាពលរដ្ឋស្រុកកងមាស សាទរនៃការទទួលបានផ្លូវបេតុង ដែលជាសមិទ្ធផលថ្មីក្នុងមូលដ្ឋានពួកគាត់

2025/10/07 01:31:05 am        183

ភ្នំពេញ ៖ ប្រជាពលរដ្ឋនៅស្រុកកងមាស ខេត្តកំពង់ចាម បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍនៅតាមជនបទ ជាពិសេសនៅក្នុងមូលដ្ឋានរបស់ពួគគាត់ ដោយទទួលបានផ្លូវបេតុងល្អប្រណិត ប្រកបដោយគុណភាព នេះជាការលើកកម្រិតជីវភាពរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋ។ 

​ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ១ ៣៥០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, និងសាងសង់លូមូលមុខមួយ ចំនួន ២ កន្លែង ស្ថិតនៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានអភិវឌ្ឍសម្រេចនូវសមិទ្ធផលជាច្រើនអណេក ក្នុងនោះតាមជនបទនៅទូទាំងប្រទេស មាន ការអភិវឌ្ឍរីកម្រើនគួកត់សម្គាល់ផងដែរ, ការណ៍នេះគឺជាមូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ពោលគឺ, សម្តេចទាំងទ្វេបានគិតគូរយ៉ាងខ្លាំង មិនថាការអភិវឌ្ឍនៅតាមទីក្រុង ទីប្រជុំជន ឬនៅតាមជនបទ នោះឡើយ។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា, ទាក់ទងការអភិវឌ្ឍជនបទ រាជរដ្ឋាភិបាលបាន និងកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទ ទៅជាតំបន់រីកចម្រើន និងជឿនលឿន ស័ក្តិសមជា ជនបទនៃប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ តាមរយៈនៃការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនេះ ជាពិសេសការអភិវឌ្ឍ ផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ គឺជាការចូលរួមចំណែកយ៉ាង សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរ។

ឯកឧត្តម អ៊ិន ចន្ថា ក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនា ផ្លូវ សម្រេចបានប្រកបដោយគុណភាព បម្រើផលប្រយោជន៍ដល់សង្គម ពោលគឺមិនថាផ្លូវ១ខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ។ ជុំវិញបញ្ហាផ្លូវនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចូលរួមថែរក្សាផ្លូវឱ្យបានគង់វង្ស សម្រាប់ប្រើប្រាស់យូរអង្វែង ជាពិសេសបម្រើដល់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        27
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        234
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm