ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា៖ ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមថៃ ពូកែបង្អាប់ សម្តែង មើលងាយគេ

2025/10/07 01:44:33 am        321

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាល្ងាចថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកថា ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមជនជាតិថៃមួយចំនួនដែលនិយម រឿងបង្អាប់ រឿងសម្តែង មើលងាយគេ។

បន្ទាប់ពីឃើញ វីដេអូ ដែលជនជាតិថៃបានដាក់តាំងរូបសម្ដេចតេជោ ដើម្បីបាញ់យករង្វាន់, ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា លើកឡើងថា ការបង្ហោះវីដេអូ មានសមត្ថកិច្ច និងប្រជាជនមួយចំនួន បានយករូបថ្នាក់ដឹកនាំប្រទេសកម្ពុជាមកលេងសើចបែបនេះ តើមានបំណងអ្វី?

១. ចង់បង្ហាញថា ប្រជាជនថៃ និងកងកម្លាំងស្អប់ថ្នាក់ដឹកនាំកម្ពុជា?

២. មិនចង់ឱ្យបញ្ចប់ការប៉ះគ្នានៅព្រំដែនកម្ពុជា-ថៃ ដែលបាននាំគ្នាអនុវត្តបទឈប់បាញ់ ៦៩ថ្ងៃមកនេះ

៣. ក្រុមអគតិមួយចំនួន ចង់ឱ្យប្រជាជាតិខ្មែរស្អប់ប្រជាជនថៃ ដល់កម្រិតមួយដែលមិនអាចវិលមកវិញបាន

ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា លើកឡើងបន្តថា៖ "ខ្ញុំតែងតែគិតថា ប្រជាជនថៃមានការសិក្សាល្អ មានភាពថ្លៃថ្នូរ ប្រទេសជឿនលឿនជាប់លំដាប់ថ្នាក់ក្នុងអាស៊ាន តែមើលទៅខ្ញុំគិតខុសហើយ វាក៏នៅមានក្រុមដែលមិនបានស្គាល់ពិភពលោកខាងក្រៅដែរតើ។ប្រជាជនកម្ពុជាលែងប្រកាន់ហើយ ចំពោះពួកក្រុមទាំងនេះ រឿងបង្អាប់ រឿងសម្តែង មើលងាយគេ (Bully) ឬ don't thai to me គឺដោយសារក្រុមនេះហើយ ដែលធ្វើឱ្យពិភពលោកមើលឃើញជ្រុងខ្មៅងងឹតរបស់ប្រទេសថៃ(dark side of thailand)"។ 

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា បានសំណូមពរបងប្អូនជនរួមជាតិកម្ពុជា កុំយកតម្រាប់តាមទង្វើរបស់ក្រុមថៃមួយចំនួន ខណៈកម្ពុជាយើងមិនឈានដល់កម្រិតអសីលធម៌ គ្មានសុជីវធម៌ បែបក្រុមនេះទេ។ ឯកឧត្ដមបញ្ជាក់ថា ឯកឧត្ដមស្រឡាញ់ រាប់អានមនុស្ស មិនប្រកាន់ជាតិសាសន៍នោះទេ សូមបងប្អូនជនជាតិថៃ និងជនជាតិដទៃទៀតដែលរស់នៅកម្ពុជា បន្តរួមរស់ដោយសុវត្ថិភាព និងសន្តិភាព៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        155

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm