លោក Trump ចង់ដឹងពីផែនការរបស់អ៊ុយក្រែន មុនពេលសម្រេចចិត្តឱ្យមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk

2025/10/07 04:32:38 pm        178

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ (៦ តុលា) ថា លោកចង់ដឹងថា តើអ៊ុយក្រែន គ្រោងនឹងធ្វើបែបណាជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ផលិតដោយសហរដ្ឋអាមេរិក មុនពេលយល់ព្រមផ្គត់ផ្គង់សព្វាវុធទាំងនេះទៅឱ្យទីក្រុងគីវ ដោយសារតែលោកមិនចង់ធ្វើឱ្យសង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន កាន់តែកើនឡើងនោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើឱ្យសហរដ្ឋអាមេរិក លក់មីស៊ីលតម្រង់គោលដៅ Tomahawk នេះទៅឱ្យប្រទេសអឺរ៉ុប ដែលបន្ទាប់មកនឹងបញ្ជូនបន្តទៅឱ្យអ៊ុយក្រែន។ គួរឱ្យដឹងថា មីស៊ីល Tomahawk មានរយៈចម្ងាយ ២.៥០០គីឡូម៉ែត្រ ដែលអាចវាយប្រហារដល់ទីក្រុងមូស្គូ ប្រសិនបើបាញ់ចេញពីអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានក្នុងឃ្លីបវីដេអូមួយ ដែលចេញផ្សាយកាលពីថ្ងៃអាទិត្យថា ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យដល់អ៊ុយក្រែនសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ ចូលជ្រៅក្នុងទឹកដីរុស្ស៊ីមែន នោះនឹងនាំទៅដល់ការបំផ្លាញទំនាក់ទំនងរបស់ទីក្រុងមូស្គូ ជាមួយទីក្រុងវ៉ាស៊ីនតោន។

នៅពេលត្រូវសាកសួរនៅសេតវិមានថាតើលោកបានសម្រេចចិត្តក្នុងការផ្គត់ផ្គង់ Tomahawk ឱ្យអ៊ុយក្រែនដែរឬទេ លោក Trump មិនបានច្រានចោលរឿងនេះទាំងស្រុងទេ ដោយគ្រាន់តែនិយាយថា លោកកំពុង "ធ្វើការសម្រេចចិត្ត" លើបញ្ហានេះ។ លោកបានលើកជាសំណួរថា តើអ៊ុយក្រែនចង់ធ្វើអ្វីជាមួយមីស៊ីលទាំងនេះ ហើយបញ្ជូនសព្វាវុធទាំងនោះទៅទីណា។ ទាក់ទងនឹងការលើកឡើងរបស់លោក Trump នេះ ពុំទាន់មានការឆ្លើយតបភ្លាមៗពីវិមានក្រឹមឡាំង និងអ៊ុយក្រែនឡើយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        64
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        114
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm