ឱកាសការងារជាង៣ម៉ឺនកន្លែង​នឹងដាក់តំាងបង្ហាញ​​​ ក្នុងពិព័រណ៍ការងារនិងផលិតភាពជាតិ នាដើមខែវិច្ឆិកាខាងមុខ

2025/10/07 05:50:30 pm        214

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោង​នឹង​រៀប​ចំ “ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៥” នាថ្ងៃទី១ និងទី២ ខែវិច្ឆិកា ឆ្នាំ​២០២៥​ខាង​មុខនេះ នៅអគារពិព័រណ៍កោះពេជ្រ ជាមួយឱកាសការងារចំនួនជាង ៣ម៉ឺនកន្លែង ពី​ក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន១៥០។

ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពិព័រណ៍ការងារ និង​ផលិត​ភាព​ជាតិ​ឆ្នាំ២០២៥ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សហភាព​សហព័ន្ធ​យុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិត​ផល​ធ្វើ​ដំណើរ​នៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ទីភ្នាក់​ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) មូលនិធិអភិវឌ្ឍន៍ជំនាញ និង​សមាគម​សហ​គ្រិន​វ័យ​ក្មេង​កម្ពុជា ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។ ព្រឹត្តការណ៍នេះ មានគោលបំណង ដើម្បី​បន្ត​រក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមាន​តម្រូវ​ការ​ជ្រើស​រើស​កម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ ក៏ដូចជា បង្កើតឱ្យមានវេទិកា​ការងារ​ជួប​ជុំ​គ្នា​នៅ​មួយ​កន្លែង ដោយងាយស្រួល រវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការ​អប់រំ​បណ្ដុះ​បណ្ដាល​ និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ។

ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់យុវជន សិស្ស/និសិ្សត និង​អ្នក​ស្វែង​រក​ការងារ កុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប (CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យ និង​សម្ភាស​ការងារ​ភ្លាម​ៗ​ជាមួយតំណាងក្រុមហ៊ុនធំៗជាច្រើន និងអាចចូលរួមក្នុង​សិក្ខាសា​លា​អំ​ពី​ការ​លើក​កម្ពស់​ផលិត​ភាពដែលមានការចែករំលែកចំណេះដឹង និងបទ​ពិសោធន៍​ល្អ​ៗ​ពី​សំណាក់​វា​គ្មិន​ជំនាញ​ជា​ច្រើន​ផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ការងារនាពេលខាងមុខនេះ នឹងប្រមូលផ្តុំនិយោជក​ធំៗ​គ្រប់​វិស័យ​ប្រមាណ​១៥០ ដែលរំពឹងថា បើកឱកាសការងារថ្មីៗថែមទៀតចំនួនជាង ៣ម៉ឺនកន្លែង ដើម្បី​ប្រកាស​ជ្រើសរើសបេក្ខជនគ្រប់មុខតំណែង ស្របតាមចំណេះ ជំនាញ និងសមត្ថភាព។ ក្នុង​នោះ​វិស័យ​នាំ​មុខគេរួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង , សេវាកម្មលក់ដុំ និង​រាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារនិងភេសជ្ជៈ , អចលនទ្រព្យ , សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម និងកម្មន្តសាលជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        173
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm