លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ថា លោកប្រាកដណាស់ថា កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្កាហ្សាអាចទៅរួច ហើយបាននិយាយថា ក្រុមហាម៉ាសកំពុងយល់ព្រមចំពោះបញ្ហាសំខាន់ៗ ខណៈកិច្ចពិភាក្សាជាមួយអ៊ីស្រាអែលបានចាប់ផ្តើម។

លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval នៅពេលសួរថាតើរូបលោកមានបុរេលក្ខខណ្ឌ រួមទាំងក្រុមហាម៉ាសដែលយល់ព្រមរំសាយអាវុធដែរទេ ថា រូបលោកមានបន្ទាត់ក្រហម ប្រសិនបើរឿងមួយចំនួនមិនត្រូវបានបំពេញទេនោះពួកលោកនឹងមិនធ្វើទេ ។
ប៉ុន្តែលោកគិតថាពួកលោកធ្វើបានល្អណាស់ ហើយលោកគិតទៀត ថាក្រុមហាម៉ាស បានយល់ព្រមចំពោះរឿងដែលមានសារៈសំខាន់បំផុតជាច្រើន។
លោក Trump បាននិយាយថាលោកមានសុទិដ្ឋិនិយមអំពីឱកាសនៃកិច្ចព្រមព្រៀងមួយ នៅពេលដែលគណៈប្រតិភូមកពីក្រុមហាម៉ាស និងអ៊ីស្រាអែល បានចាប់ផ្តើមកិច្ចពិភាក្សាដោយប្រយោលនៅក្នុងប្រទេសអេហ្ស៊ីប ស្តីពីការបញ្ចប់សង្គ្រាមក្រោមផែនការ ២០ ចំណុចរបស់លោក ។
លោក Trump បាននិយាយថា លោកគិតថាពួកលោកនឹងមានកិច្ចព្រមព្រៀងមួយ។ វាជារឿងពិបាកសម្រាប់លោកក្នុងការនិយាយ អំពីកិច្ចព្រមព្រៀងដែលពួកគេបានព្យាយាមជាច្រើនឆ្នាំមកហើយ តែលោកប្រាកដណាស់ ថា នឹងមានកិច្ចព្រមព្រៀងសន្តិសភាពមួយនៅក្នុងដែនដីហ្កាហ្សា៕

