ADB បានអនុម័តដំណាក់កាលទីពីរ​នៃ​កម្មវិធី​អភិវឌ្ឍន៍​អន្តរកម្ម​ថាមពល​នៅ​កម្ពុ​ជា​ដោយ​មាន​ទឹក​ប្រាក់​ជាង ៨២លានដុល្លារ

2025/10/07 06:29:06 pm        175

ធនាគារអភិវឌ្ឍន៍អាស៊ី ដែលហៅកាត់ថា ADB បានអនុម័តដំណាក់កាលទីពីរនៃ កម្ម​វិធី​អភិវឌ្ឍន៍​វិស័យ​សម្រាប់​អន្តរកម្ម​ថាមពល(ETSDP) របស់កម្ពុជា ដែលមានទឹកប្រាក់ ៨២,៥ លាន​ដុល្លារ​អាម៉េរិក ហើយនឹងបន្តដំណាក់កាលទីបីទៀត នៅឆ្នាំ២០៣០។ នេះបើតាម​ផេក​ហ្វេស​បុក​ផ្លូវ​ការ​របស់​ ADB។

យោងតាមផេកហ្វេសបុករបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានចេញនៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៥​នេះ​បានបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្ម​វិធី​អភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លាន​ដុល្លារ​។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់​អន្តរ​កម្ម​ថា​មព​ល​ស្អាត របស់ប្រទេស ដោយរួមបញ្ចូល​គ្នា​នូវ​កំណែ​ទម្រង់​គោល​នយោបាយ​ជាមួយ​នឹង​គម្រោង​វិនិយោគបច្ចេកវិទ្យាថ្មីៗ។ 

តាមរយៈផេកហ្វេសបុកនេះ បានបញ្ជាក់បន្ថែមទៀតថា កម្មវិធីដំណាក់​កាល​ទីមួយ​ដែល​ត្រូវ​បាន​អនុម័ត​ក្នុង​ឆ្នាំ២០២២ បានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗ ដែលដឹកនាំ​វិស័យ​ថាមពល ឆ្ពោះទៅរកការអភិវឌ្ឍថាមពលកកើតឡើងវិញប្រកបដោយប្រសិទ្ធភាព។ ផ្អែក​លើ​មូល​ដ្ឋាន​នេះ កម្មវិធីដំណាក់កាលទីពីរ ជំរុញកំណែទម្រង់លិខិតបទដ្ឋានគតិយុត្ត ដើម្បីពង្រឹង​ក្រប​ខ័ណ្ឌ​ប្រសិទ្ធភាពថាមពល និងបង្កើនភាពច្បាស់លាស់ នៃគោលនយោបាយ សំដៅទាក់​ទាញ​ការ​វិនិយោគ​ពី​វិស័យឯកជន។ សមិទ្ធផលសំខាន់នៃកម្មវិធីនេះគឺ ការបង្កើតសំណុំ​បទ​ប្បញ្ញត្តិ​ដំបូង​របស់​កម្ពុជា​សម្រាប់បង្កើត ស្តង់ដារប្រសិទ្ធភាពថាមពលអប្បបរមា (Minimum Energy Performance Standards) សម្រាប់ឧបករណ៍អគ្គិសនី ដោយចាប់ផ្តើមពី ម៉ាស៊ីនត្រជាក់ ដែល​រួម​ចំណែក​ធំបំផុតក្នុងការប្រើប្រាស់ថាមពលក្នុងវិស័យលំនៅដ្ឋាន។

កម្មវិធីដំណាក់កាលទីពីរនេះ ក៏នឹងបង្កើតមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (Energy Efficiency Revolving Fund) ផងដែរ ក្នុងគោល​បំណង​សម្រប​សម្រួល​លទ្ធភាព​ទទួល​បាន​ហិរញ្ញ​វត្ថុ​សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ដើម្បីវិនិយោគ​លើ​បច្ចេក​វិទ្យា​សន្សំ​សំចៃ​ថាមពល​។ មូលនិធិបង្វិលនេះ នឹងត្រូវបានបង្កើតឡើងតាមរយៈរចនាសម្ព័ន្ធអន្តរការីហិរញ្ញវត្ថុ ដើម្បី​ឱ្យ​ធនាគារក្នុងស្រុកអាចបង្កើនប្រាក់កម្ចីដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់​ការ​វិនិយោគ លើប្រសិទ្ធភាពថាមពល។ តាមរយៈការបញ្ចូលស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក និងការ​គាំទ្រ​ដល់​សហគ្រាសធុនតូច និងមធ្យម មូលនិធិបង្វិលនេះត្រូវបាន​រំពឹងថា​នឹង​ពន្លឿន​ការ​វិនិយោគ​លើ​ប្រសិទ្ធ​ភាព​ថាមពលនៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានេះនាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា លោក Anthony Gill មាន​ប្រសាសន៍​ថា «ADB មាន​កិត្តិយស​ក្នុង​ការ​ជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ប្រកប​ដោយ​មហិច្ឆិតា​ និងការផ្លាស់ប្តូរ ក្នុងវិស័យថាមពល។ តាមរយៈកញ្ចប់ហិរញ្ញប្បទានកំណែទម្រង់ដ៏ទូលំទូលាយ ដែលរួមបញ្ចូលគ្នានូវការគាំទ្រ គោល​នយោបាយ​ជាមួយនឹងការវិនិយោគជាយុទ្ធសាស្ត្រ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល នឹង​គាំទ្រ​ការប្រែក្លាយចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទៅជាលទ្ធផលជាក់ស្តែង។ ការងារនេះ​រួម​បញ្ចូល​ទាំង​គោលដៅនៃការសម្រេចបាននូវថាមពលកកើតឡើងវិញចំនួន ៧0% ក្នុងល្បាយ​ថាមពល នៅត្រឹមឆ្នាំ ២០៣០ ជាមួយនឹងកា​រ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ជំរុញ​ប្រសិទ្ធ​ភាព​ថាមពល​ប្រកប​ដោយតម្លៃសមរម្យ ដែលជាកត្តាចាំបាច់​ដើម្បី​ធានា​ថា​កំណើន​របស់​កម្ពុជា​នៅ​តែ​មាន​និរន្តរភាព។»

កម្មវិធីដំណាក់កាលទីពីរនេះ នឹងត្រូវបន្តដោយដំណាក់កាលទីបីទៀតនៅឆ្នាំ ២០២៧ ដែល​នឹង​ធ្វើ​ឱ្យ​កំណែទម្រង់កាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកា​រ​ពង្រី​ក​ក្រប​ខ័ណ្ឌ​បទ​ប្បញ្ញត្តិ​ប្រសិទ្ធ​ភាព​ថាមពល និងការបង្កើតស្តង់ដារបច្ចេកទេសសម្រាប់ថាមពលកកើតឡើងវិញសម្រាប់ អគារ និង​ឧស្សាហកម្ម ដើម្បីទាក់ទាញការវិនិយោគពីវិស័យឯកជនបន្ថែមទៀត៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm