ខេត្តសៀមរាបបើកយុទ្ធនាការចុះផ្សព្វផ្សាយ និងការអនុវត្តយុទ្ធនាការ "និយាយថា​ទេ​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​"

2025/10/07 06:52:32 pm        115

កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥នេះ លោក សុខ ថុល អភិបាលរងខេត្ត តំណាង​ដ៏ខ្ពង់​ខ្ពស់​ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញ​បើក​យុទ្ធ​នាការ​ ចុះផ្សព្វផ្សាយ និងការអនុវត្តយុទ្ធនាការ "និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ" ដោយ​មាន​ការ​អញ្ជើញ​ចូលរួមពីមន្ទីរ អង្គភាព ជុំវិញខេត្ត សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​ យុវជនកាយរឹទ្ធខេត្ត និងយុវជនកាកបាទក្រហមកម្ពុជា។

លោក សុខ ថុល អភិបាលរងខេត្ត បានបង្ហាញថា ព័ត៌មានក្លែងក្លាយ បានក្លាយជា​បញ្ហា​ប្រឈម​មួយ​នៅ​លើ​បណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌​លើ​រាជ​រដ្ឋាភិបាល​ មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្ម​ជា​ដើម​ ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជន​ក៏​កំពុង​ក្លាយ​ជា​ក្រុម​ដែល​ងាយ​នឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ។លោក មានប្រសាសន៍បន្តថា បច្ចុប្បន្ន​ពិភព​លោក កំពុងប្រឈមនឹងបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវ​ប្រឈម​មុខ​ចំពោះ​ការ​បញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និ​​ង​ស្ថេរ​ភាព​ពិភពលោក។ ស្របពេលជាមួយគ្នានេះ ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែង​ក្លាយ​តាម​ប្រព័ន្ធ​ឌីជីថល​ថ្មី​ បានបង្កឱ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងប៉ះពាល់ដល់​សណ្ដាប់​ធ្នាប់​នយោបាយ ​និងសង្គម។ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយក​ទៅ​ប្រើ​ប្រាស់​ដើម្បី​បង្កើត​ព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​។

លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប បានបង្ហាញថា ការ​ចាប់​ផ្ដើម​បើក​យុទ្ធនាការទ្រង់ទ្រាយធំនាពេលនេះ គឺដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុង​គោល​បំណង​កាត់​បន្ថយ និង​ឈាន​ទៅ​លុប​បំបាត់​ព័ត៌មាន​ក្លែង​ក្លាយ​គ្រប់​ទម្រង់​ពីលំ​ហ​ព័ត៌​មាន​ក្នុង​សង្គម​កម្ពុជា សំដៅធានាសន្តិសុខព័ត៌មានជូនសាធារណជន។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺ​ជា​គោលដៅទី៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក “និយាយថាទេ​ចំពោះ​ព័ត៌មាន​ក្លែង​ក្លាយ!” ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។

លោក យឿន ចាន់ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់ចុះនូវ​យន្ត​ការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប”។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គឺជា​និន្នាការ​សកល​ដែល​តម្រូវឱ្យមានការបង្កើតយន្តការដោះស្រាយ និងការចូលរួមពីគ្រប់ភាគី រួមទាំងបច្ចេក​ទេស បច្ចេកវិទ្យា និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព។

លោក​អនុប្រធានមន្ទីរ បានឱ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ក្រុមការងារ​នៃ​គណៈក​ម្មការ​ប្រឆាំង​ព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មាន​ក្លែងក្លាយ​បាន​សរុប​ចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ភាគរយ បើប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២៣ ដែលមានចំនួន ៣ ២០៨ ករណី។ សម្រាប់គោលដៅ​ចុង​ក្រោយ​នៃ​យុទ្ធនា​ការ​នេះ ​គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឱ្យមកនៅកម្រិតអប្បបរមា សំដៅធានា​ឱ្យប្រជាពលរ​ដ្ឋ​ទទួល​បាន​ព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        28
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        236
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm