គុន​ល្បុក្កតោ​គ្រោង​រៀបចំ​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ នា​ចុង​សប្ដាហ៍​ក្រោយ​

2022/02/03 04:59:42 pm        154

​ល្បុក្កតោ​៖ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោបានប្រកាស​ត្រៀម​រៀបចំ​ ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២២ នា​ចុង​សប្ដាហ៍​ក្រោយ​នេះហើយ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេនៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ចំពោះ​យុទ្ធនាការ​ចម្រាញ់​រក​កីឡាករ​-​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំនេះ សហព័ន្ធ​គ្រោង​រៀបចំ​ការប្រកួត​លើ​វិញ្ញាសា​ជាច្រើន ដូចជា​វិញ្ញាសា​ប្រភេទ​ទម្រង់​សម្ដែង រួមមាន​ទ្វារ​មេគុន​ដៃ​, ទ្វារ​មេគុន​អាវុធ​ឥត​មុខ​, ទ្វារ​មេគុន​អាវុធ​មានមុខ​, ទ្វារ​មេគុន​ព្រលឹង​ល្បុក្កតោ​, ទ្វារ​មេគុន​ដៃ​ក្រុម​, សមយុទ្ធ​បុរស ១​ទល់​១, សមយុទ្ធ​នារី ១​ទល់​១។​ ​រីឯ​ផ្នែក​ប្រយុទ្ធ រួមមាន​ផ្នែក​បុរស​ប្រភេទ​ទម្ងន់ ៤៨-៥០គីឡូក្រាម​, ៥២-៥៤​គីឡូ​ក្រាម​, ៥៦-៥៨គីឡូក្រាម និង​៦៤-៦៦គីឡូក្រាម ខណៈ​ផ្នែក​នារី រួមមាន​ប្រភេទ​ទម្ងន់​ក្រោម ៤៥​គីឡូក្រាម​, ៤៨-៥០គីឡូក្រាម​, ៥៣-៥៥គីឡូក្រាម និង​ប្រភេទ​ទម្ងន់ ៥៨-៦០​គីឡូក្រាម​ជាដើម។ មុន​ការប្រកួត​ក៏​នឹងមាន​ការប្រជុំ​បច្ចេកទេស ១​ថ្ងៃមុន​ការប្រកួត​ផងដែរ។​

​នេះ​គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​សហព័ន្ធ​តែង​រៀបចំ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​កីឡាករ​-​កីឡាការិនី​តាម​បណ្ដា​ក្លិប និង​គ្រប់​រាជធានី​-​ខេត្ត បាន​ចូលរួម​ប្រកួត និង​បង្ហាញ​សមត្ថភាពបន្ទាប់ពី​ធ្វើការ​ហ្វឹកហាត់​កន្លងមក ដើម្បី​សម្រិតសម្រាំង​រក​កីឡាករ​-​កីឡាការិនី​មាន​សមត្ថភាព និង​គុណ​ផល​ខ្ពស់ឆ្ពោះទៅរក​ការចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ និង​ត្រៀម​ចូលរួម​ការប្រកួត​ថ្នាក់ជាតិ​-​អន្ដរជាតិ ពិសេស​ដំណោះ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm