អ៊ីស្រាអែល ប្រារព្ធខួបការវាយប្រហារ ៧តុលា ខណៈកិច្ចចរចាសន្តិភាពហ្កាហ្សា គ្រោងបន្តនៅថ្ងៃអង្គារនេះ

2025/10/07 07:05:32 pm        68

អ៊ីស្រាអែល កំពុងប្រារព្ធខួបលើកទី២ នៃការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅក្នុងថ្ងៃអង្គារ ទី៧ ខែតុលា ឆ្នាំ២០២៥នេះ ខណៈក្រុមហាម៉ាស និងអ្នកចរចាអ៊ីស្រាអែល គ្រោងបន្តកិច្ចចរចាដោយប្រយោលដើម្បីបញ្ចប់សង្រ្គាម ២ឆ្នាំនៅហ្កាហ្សា ក្នុងថ្ងៃដដែលនេះនៅប្រទេសអេហ្ស៊ីប ក្រោមផែនការសន្តិភាពដែលបានស្នើឡើងរបស់សហរដ្ឋអាមេរិក។

គួររម្លឹកថា កាលពីពីរឆ្នាំមុននៅថ្ងៃទី៧ ខែតុលា ក្នុងពិធីបុណ្យមួយឈ្មោះ Sukkot របស់ជនជាតិជ្វីហ្វ ក្រុមសកម្មប្រយុទ្ធដឹកនាំដោយពួកហាម៉ាស បានបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលឆ្លងព្រំដែនភាគខាងត្បូងអ៊ីស្រាអែល ដែលជាថ្ងៃមានមនុស្សស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

យុទ្ធជនប៉ាឡេស្ទីន បានទម្លុះព្រំដែនហ្កាហ្សា-អ៊ីស្រាអែល ដោយវាយលុកសហគមន៍អ៊ីស្រាអែលភាគខាងត្បូង និងចូលឆ្មក់ពិធីបុណ្យតន្ត្រីលើវាលខ្សាច់នោះ ជាមួយនឹងការបាញ់កាំភ្លើង គ្រាប់រ៉ូកែត និងគ្រាប់បែកដៃ។ យោងតាមតួលេខផ្លូវការរបស់អ៊ីស្រាអែល ការវាយប្រហារនេះបានសម្លាប់មនុស្សប្រមាណ ១.២១៩នាក់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។

ក្រុមសកម្មប្រយុទ្ធក៏ចាប់មនុស្ស ២៥១នាក់ ជាចំណាប់ថ្នូរចូលទៅហ្កាហ្សា ដែលក្នុងនោះមាន ៤៧នាក់នៅតែជាប់ឃុំខ្លួន រួមទាំងមនុស្ស ២៥នាក់ ដែលយោធាអ៊ីស្រាអែលជឿថាបានស្លាប់បាត់ទៅហើយ។ ហេតុការណ៍នេះបានបញ្ឆេះសង្រ្គាមដ៏បង្ហូរឈាមនៅដែនដីហ្កាហ្សា មកទល់សព្វថ្ងៃ។ ពិធីរំលឹកវិញ្ញាណក្ខន្ធត្រូវកំណត់ពេលធ្វើឡើងទូទាំងប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ។

ជាមួយគ្នានេះ កិច្ចពិភាក្សាបិទទ្វារថ្ងៃទីមួយ និងដោយប្រយោលរវាងអ៊ីស្រាអែល-ហាម៉ាស បានបញ្ចប់កាលពីថ្ងៃចន្ទ នៅទីក្រុងរមណីយដ្ឋាន Sharm El-Sheikh របស់អេហ្ស៊ីប ដោយមានអន្តរការីសម្រុះសម្រួល។ ប្រភពប៉ាឡេស្ទីនស្និទ្ធនឹងក្រុមចរចារបស់ហាម៉ាស បាននិយាយថា កិច្ចចរចាគ្រោងបន្តឡើងវិញនៅថ្ងៃអង្គារនេះ ហើយអាចអូសបន្លាយច្រើនថ្ងៃ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm