អាជ្ញាធរខេត្តកែបជំរុញលើកទឹកចិត្តសហគមន៍ឱ្យពង្រីកការចិញ្ចឹមត្រីឆ្ពង់ ដើម្បីផ្តត់ផ្គង់​តម្រូវ​ការ​ទេសចរ

2025/10/07 07:11:45 pm        611

អាជ្ញាធរខេត្តកែប បានលើកទឹកចិត្តដល់សហគមន៍នេសាទទាំង៥ ឱ្យបន្តខិតខិតសិក្សាស្រាវជ្រាវ ពង្រីក​ការ​ចិញ្ចឹមត្រីឆ្ពង់នៅតាមសហគមន៍របស់ខ្លួនឱ្យបានច្រើន ដើម្បីឆ្លើយតបតម្រូវ​ការ​របស់​ភ្ញៀវ​ទេសចរ មកលេងខេត្តកែប និងបានណែនាំដល់មន្ទីរជំនាញពាក់ព័ន្ធ ឲ្យបន្តជួយជ្រោម​ជ្រែក​គាំ​ទ្រ ​ទាំងស្មារតី និង សម្ភារបច្ចេកទេសដល់សហគមន៍នីមួយៗ។

នៅក្នុងដំណើរចុះពិនិត្យការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍នេសាទអូរក្រសារ នាពេលថ្មីៗនេះ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប ទទួលបន្ទុក វិស័យកសិកម្ម និងពាណិជ្ជកម្ម បានលើកឡើងថា ត្រីឆ្ពង់ ជាមុខម្ហូបដែលទទួលបានការនិយមចូលចិត្តពីពលរដ្ឋ និងអ្នកទេសចរ ហើយកន្លងមក ឯកឧត្តម​ ឧបនាយករដ្ឋមន្រ្តី សាយ សំណាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយ​មូល​ដ្ឋាន​​ខេត្ត​កែប ក៏បានជំរុញអាជ្ញាធរ ខេត្តឱ្យខិតខំពង្រឹង និងពង្រីកការធ្វើវារីវប្បកម្ម ដើម្បី​លើក​កម្ពស់​ជីវភាពប្រជាពលរដ្ឋ ស្របពេលកំណើន ទេសចរក្នុងខេត្តបន្តកើនឡើង។

លោកបានបន្តថា បច្ចុប្បន្ននេះ សហគមន៍នេសាទ៥នៅខេត្តកែប ទើបឃើញ​សហគមន៍​នេសាទ​អូរក្រសារ​មួយប៉ុណ្ណោះ ដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ទទួលបានលទ្ធផលឆ្លើយតបល្អប្រសើរ។ លោកជំរុញលើកទឹកចិត្តដល់មន្ត្រីជំនាញ មន្ទីរអង្គភាពពាក់ព័ន្ធ សូមបង្កើនការយកចិត្តទុកដាក់ បន្ត​សិក្សា និងពង្រីកការចិញ្ចឹមត្រីឆ្ពង់នៅសហគមន៍៤ផ្សេងទៀតឲ្យបានល្អប្រសើរ ព្រោះតម្រូវការទីផ្សារក្នុងខេត្ត មិន ទាន់អាចផ្គត់ផ្គង់គ្រប់នៅឡើយទេ។ 

លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានបញ្ជាក់ថា មន្ទីរបាន នឹងកំពុង​ជំរុញការចិញ្ចឹមត្រីឆ្ពង់ នៅគ្រប់សហគមន៍នេសាទទូទាំងខេត្ត ព្រោះមន្ទីរ បាន​មើល​ឃើញ​​ពី​សក្តានុពល នៃវារីវប្បកម្មនៅតាមតំបន់ឆ្នេរ ពិសេសការចិញ្ចឹមត្រីឆ្ពង់ វាជាផ្នែកមួយ​ជួយ​ដល់​ការ​ងារអភិរក្សឱ្យមានស្ថិរភាព។ 

លោក នួន សុភ័ក្រ ប្រធានសហគមន៍នេសាទអូរក្រសារ បានឱ្យដឹងថា បច្ចុប្បន្ន មានប្រជាសហ គមន៍​បួន​គ្រួសារ​ប៉ុណ្ណោះដែលបាននឹងកំពុងចិញ្ចឹមត្រីឆ្ពង់ ដោយក្នុងមួយគ្រួសារ មានត្រីត្រឹម​តែ​ជាង​មួយពាន់ក្បាល។ ត្រីឆ្ពង់ដែលប្រមូលផលបាន យកទៅផ្គត់ផ្គង់​ឱ្យ​បណ្តា​ភោជនីយ​ដ្ឋាន​នៅក្នុ​ង​ខេត្ត​ និងមួយចំ នួនទៀតឲ្យភ្ញៀវទេសចរដែលមកលេងផ្ទាល់ ក្នុងតម្លៃ​២៥,០០០​រៀល​ក្នុង​មួយ​គីឡូ៕ អត្ថបទ៖ សារឹម

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        186
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        159
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm