លោក Trump ប្រកាសដំឡើងពន្ធ២៥ភាគរយលើរថយន្តនាំចូលធុនមធ្យម និងធុនធ្ងន់

2025/10/07 07:26:00 pm        108

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា រថយន្តដឹកទំនិញធុនមធ្យមនិងធុនធ្ងន់ទាំងអស់ដែលនាំចូលមកក្នុងប្រទេសនឹងប្រឈមអត្រាដំឡើងពន្ធ២៥ភាគរយ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ជាការកើនឡើងគួរឱ្យកត់សម្គាល់នៃកិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីការពារក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកពីការប្រកួតប្រជែងពីបរទេស។

កាលពីខែមុន លោក Trump បាននិយាយថា ការនាំចូលរថយន្តដឹកទំនិញធុនធ្ងន់នឹងត្រូវប្រឈមពន្ធថ្មីនៅថ្ងៃទី១ ខែតុលា លើមូលដ្ឋានសន្តិសុខជាតិ ដោយនិយាយថា ការដំឡើងពន្ធថ្មីគឺដើម្បីការពារក្រុមហ៊ុនផលិតពី «ការប្រកួតប្រជែងនៅខាងក្រៅដោយអយុត្តិធម៌» ហើយចំណាត់ការនេះនឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហ៊ុនជាច្រើន។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានឈានដល់ជាមួយប្រទេសជប៉ុន និងសហភាពអឺរ៉ុប សហរដ្ឋអាមេរិកបានព្រមព្រៀងការដំឡើងពន្ធ១៥ភាគរយលើយានយន្តធុនស្រាល ប៉ុន្តែវាមិនច្បាស់នោះទេថាតើអត្រាពន្ធនោះនឹងត្រូវកំណត់សម្រាប់រថយន្តធំជាងនេះឬយ៉ាងណា។

រដ្ឋបាល លោក Trump ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនផលិតដកតម្លៃនៃសមាសធាតុរបស់អាមេរិកពីការដំឡើងពន្ធដែលត្រូវបានបង់លើយានយន្តធុនស្រាលដែលបានដំឡើងនៅក្នុងប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក។ យានយន្តធុនធំ រួមមានរថយន្តដឹកទំនិញ រថយន្តដឹកសំរាម រថយន្តក្រុង និងរថយន្តដឹកសិស្ស រថយន្តសណ្តោងត្រាក់ទ័រនិងយានយន្តធុនធ្ងន់ផ្សេងទៀត។

សភាពាណិជ្ជកម្មអាមេរិក បានជំរុញឱ្យក្រសួងពាណិជ្ជកម្មអាមេរិកកុំដំឡើងពន្ធលើរថយន្តដឹកទំនិញថ្មី ដោយកត់សម្គាល់ពីប្រភពនាំចូលកំពូលទាំងប្រាំគឺប្រទេសម៉ិកស៊ិក កាណាដា ជប៉ុន អាល្លឺម៉ង់ និងប្រទេសហ្វាំងឡង់ ដែល«សុទ្ធតែជាសម្ព័ន្ធមិត្ត ឬដៃគូជិតស្និទ្ធរបស់សហរដ្ឋអាមេរិក ដែលពុំមានការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        9
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        26
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm