លោក ​Biden បញ្ជា​ឲ្យ​បញ្ជូន​កងកម្លាំង​ជិត ​៣.០០០​នាក់​ទៅកាន់​អឺរ៉ុប​ខាងកើត​ដើម្បី​ទប់​នឹង​រុស្ស៊ី

2022/02/03 05:09:22 pm        1.2 K

​សហរដ្ឋអាមេរិក៖ មន្ទីរ​បញ្ច​កោណ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតីលោក Joe Biden កំពុងបញ្ជូនទាហានដែលមាន​មូលដ្ឋាននៅ​សហរដ្ឋអាមេរិក​ប្រមាណ ៣.០០០​នាក់​បន្ថែមទៀតទៅកាន់​ប្រទេស​ប៉ូឡូញ និង​អាល្លឺម៉ង់ និង​ទាហាន​ចំនួន ១,០០០នាក់​កំពុង​ផ្លាស់ប្តូរពី​ប្រទេស​អាល្លឺម៉ង់​ទៅកាន់​ប្រទេស​រូ​ម៉ា​នី ដែលជា​ការបង្ហាញ​ពី​ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​តំបន់ភាគ​ខាងកើតរបស់​អង្គការ​ណា​តូ ក្នុងពេល​មានការព្រួយបារម្ភ​ពី​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី ​មកលើប្រទេសអ៊ុយ​ក្រែ​ន​។

ការប្រកាស​នេះ​បាន​ធ្វើឡើង​ បន្ទាប់ពី​ឯកសារ​បែកធ្លាយ​បានចេញ​ផ្សាយ​ក្នុង​សារព័ត៌មានអេ​ស្ប៉ា​ញដែល​បាន​និយាយថា សហរដ្ឋអាមេរិកអាចមាន​ឆន្ទៈ​ក្នុង​ការចុះ​កិច្ចព្រមព្រៀងជាមួយប្រទេស​រុស្ស៊ី លើ​ការដាក់​ពង្រាយ​មី​ស៊ី​ល​នៅក្នុង​ទ្វីបអឺរ៉ុប ប្រសិនបើ​ទីក្រុងមូ​ស្គូដកខ្លួន​ចេញ​ពី​ព្រំដែនជិត​ប្រទេស​អ៊ុយ​ក្រែ​ន​។ ឯកសារ​នេះ​ត្រូវបាន​បោះពុម្ព​មួយថ្ងៃ​បន្ទាប់ពី​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចោទប្រកាន់ប្រទេស​លោកខាងលិច​ថា ​មិន​អើពើ​ទៅនឹង​ការទាមទារ​សន្តិសុខសំខាន់ៗ​របស់​រុស្ស៊ី​ ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ផ្នែក​ការទូត​ដើម្បី​ដោះស្រាយ​វិបត្តិ​។ លោក Matthew Lee អ្នកនិពន្ធ​ផ្នែក​ការទូត​របស់​សារព័ត៌មាន Associated Press បាន​និយាយថា សហរដ្ឋអាមេរិកមាន​កងទ័ព​ជាច្រើនពាន់​នាក់​រួចហើយនៅក្នុង​ប្រទេស​ប៉ូឡូញ ហើយ​ប្រទេស​រូ​ម៉ា​នី​គឺជា​អ្នទ​ទួលសម្រាប់ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អង្គការ​ណា​តូ ដែល​ប្រទេស​រុស្ស៊ី​ចាត់ទុកថា​ ជាការ​គំរាមកំហែងដល់​សន្តិសុខ​របស់ខ្លួន​។

លោក Biden មិនបាន​បញ្ជូន​កងទ័ព​ជំនួយ​របស់​អាមេរិក​ទៅកាន់​ប្រទេសរដ្ឋបាល់​ទិ​ក​ទាំងបី នៅលើ​តំបន់​ភាគ​ខាងកើត​របស់​អង្គការ​ណា​តូ​នោះទេ មាន​ប្រទេស​អេ​ស្តូ​នី ឡា​ត​វី និង​លី​ទុយ​អា​នីដែលជា​អតីត​រដ្ឋ​សហភាពសូវៀត​។ លោក Biden បាន​និយាយថា លោក​នឹងមិនដាក់​កងទ័ព​អាមេរិកនៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ការឈ្លានពានណាមួយ​របស់​ប្រទេស​រុស្ស៊ី​ឡើយ ទោះបីជា​សហរដ្ឋអាមេរិក​កំពុង​ផ្គត់ផ្គង់​អាវុធ​ដល់​ប្រទេសអ៊ុយ​ក្រែ​ន ​ដើម្បី​ការពារ​ខ្លួន និង​ស្វែងរក​ការធានា​ឡើងវិញ​ចំពោះ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ខាងកើត​ថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​បំពេញកាតព្វកិច្ច​សន្ធិសញ្ញារ​បស់​ខ្លួន​ ដើម្បី​ការពារ​ពួកគេ​នៅក្នុង​ព្រឹត្តិការណ៍ដែល​ពួកគេ​ត្រូវបាន​វាយប្រហារ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        96
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        134
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm