នគរបាលរាជធានីប្រជុំការងារពង្រឹងសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ

2025/10/07 07:53:41 pm        299

ភ្នំពេញ៖ នគរបាល​រាជ​ធានី​ភ្នំពេញប្រាប់ឲ្យដឹងថា ដោយទទួល​បាន​ការ​អនុញ្ញាត​ពី​លោក​ឧត្តម​សេនីយ៍​ឯក​ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀល​ថ្ងៃ​ទី៦​ ខែតុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការ​រង​ផែន​ការ​ងារ​នគរបាល​ព្រហ្ម​ទណ្ឌ និងលោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួល​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្ម​ទណ្ឌកម្រិតធ្ងន់ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍បទល្មើស និង​បង្ក្រាប​បទ​ល្មើស​ប្រចាំ​ខែ​កញ្ញា និងលើកទិសដៅការងារសម្រាប់ខែតុលា ឆ្នាំ២០២៥ ដោយមានការចូល​រួម​ពី​លោក​នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់-ស្រាល លោកអធិការ​រង​នគរបាល​ខណ្ឌ​ទាំង​១៤ ទទួលការងារយុត្តិធម៌ លោកនាយផ្នែក និង ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

នាកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ បាន​ណែ​នាំដល់ជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ក្រុម​ក្មេង​ទំនើង​, ​បង្ក្រាបករណីសេសសល់ ពាក់ព័ន្ធក្រុមជនសង្ស័យជាមុខសញ្ញាឆក់ មុខសញ្ញាលួចឲ្យអស់ ដើ​ម្បី​ធ្វើយ៉ាងណាត្រូវផ្តល់ទំនុកចិត្តទៅដល់ប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា លើកឡើងបន្តថា បច្ចុប្បន្ន​នេះ​សមត្ថកិច្ច​ទាំងអស់​បាន​ខិត​ខំ​ណាស់ ​ដើម្បីបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ មិនថា ពេលយប់ ឬ ពេលថ្ងៃនោះឡើយ ប៉ុន្តែ​បទ​ល្មើស​មួយ​ចំនួន​ចេះ​តែ​មាន​កើត​ឡើង ទោះបីយ៉ាងណាក្តី សមត្ថកិច្ចចំណុះ​រាជ​ធានី​ភ្នំពេញ​នឹង​ប្រឹង​ប្រែង​បន្ត​ទៀត​ក្នុង​ការពួនស្ទាក់ បង្ការ ទប់ស្កាត់បង្ក្រាបរាល់បទល្មើសទាំងអស់ ដើម្បី​សន្តិសុខ​ប្រជា​ពលរដ្ឋ និងសង្គម៕ តារាវុទ្ធី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        348
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        372
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        470

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm