ប្រធានធនាគារកណ្តាលអឺរ៉ុប ប្រាប់ប្លុកនេះឱ្យអនុវត្តតាមច្បាប់ ក្នុងការប្រើទ្រព្យបង្កករុស្ស៊ី ទៅជួយអ៊ុយក្រែន

2025/10/07 09:20:48 pm        93

ប្រធានធនាគារកណ្តាលអឺរ៉ុប ECB លោកស្រី Christine Lagarde បានលើកឡើងកាលពីថ្ងៃចន្ទ (៦ តុលា) ថា ការសម្រេចចិត្តណាមួយរបស់សហភាពអឺរ៉ុប ស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋដែលត្រូវបានបង្កករបស់រុស្ស៊ី ដើម្បីយកទៅជួយអ៊ុយក្រែន ត្រូវតែអនុវត្តតាមច្បាប់អន្តរជាតិ ហើយ ECB "យកចិត្តទុកដាក់យ៉ាងខ្លាំង" ចំពោះដំណើរការនេះ។

ប្លុកអឺរ៉ុប កំពុងស្វែងរកមធ្យោបាយផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិ និងការកសាងឡើងវិញរបស់អ៊ុយក្រែន ជាមួយនឹងទ្រព្យសម្បត្តិអធិបតេយ្យភាពរុស្ស៊ី ដែលមានតម្លៃប្រមាណ ២១០ពាន់លានអឺរ៉ូ ដែលត្រូវបានបង្កកនៅលោកខាងលិច បន្ទាប់ពីប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២។

ដោយសារការរឹបអូសទាំងស្រុងនឹងខុសច្បាប់ ថ្នាក់ដឹកនាំនយោបាយរបស់ប្លុកនេះកំពុងធ្វើការលើផែនការវិនិយោគសាច់ប្រាក់រុស្ស៊ីទៅក្នុងបណ្ណបំណុលដែលចេញដោយគណៈកម្មការអឺរ៉ុប ជាមួយនឹងការធានាពីរដ្ឋាភិបាលសហភាពអឺរ៉ុប។ បន្ទាប់មក EU នឹងប្រើប្រាស់សាច់ប្រាក់ទាំងនេះដើម្បីចេញ "ឥណទានគ្មានការប្រាក់" ដល់អ៊ុយក្រែន។

លោកស្រី Lagarde បានប្រាប់សមាជិកសភាអឺរ៉ុបថា "ECB រំពឹងយ៉ាងខ្លាំងថា គម្រោងណាមួយដែលត្រូវពិភាក្សា និងដាក់ចេញនៅចំណុចណាមួយ ក្នុងពេលណាមួយ នឹងត្រូវធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ជាមួយនឹងច្បាប់អន្តរជាតិ"។ ប្រមុខធនាគារកណ្ដាលរូបនេះបារម្ភថា ចំណាត់ការដ៏ចម្រូងចម្រាសផ្លូវច្បាប់តបមកវិញ នឹងធ្វើឱ្យខូចដល់ភាពជឿជាក់នៃប្រាក់អឺរ៉ូ និងបង្អាក់វិនិយោគិនពីការកាន់កាប់ទ្រព្យសកម្មប្រាក់អឺរ៉ូ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុទ្វីបទាំងមូល៕

អត្ថបទដែលទាក់ទង

ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm       
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        16
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        82

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ

2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm