គន្លងរ៉ាជែង​តាមកំណាត់ផ្លូវខ្លះៗ នៃ​ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹង​ត្រូវ​បិទ​​បណ្តោះ​​អា​សន្ន ដើម្បី​សាងសង់​​ប្រព័ន្ធ​​ស្រោច​​ស្រព​​សួនពុះចែក​ទ្រូងផ្លូវ​

2025/10/07 09:27:43 pm        593

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ- ក្រុង​ព្រះសីហនុ​នឹង​សាងសង់​ប្រព័ន្ធ​ស្រោច​ស្រព​សួន​ពុះ​ចែក​ទ្រូង​ផ្លូវ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងធានាគុណ ភាព​​ចរាចរណ៍​លើ​ដង​ផ្លូវ​ឱ្យ​កាន់​តែយូរអង្វែង និង​ប្រសើរ​ឡើង។ នេះ​បើ​យោង​តាម​សេចក្ដី​ជូន​ដំណឹងរបស់ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ- ក្រុង​ព្រះសីហនុ។

សេចក្ដីជូនដំណឹងបានឲ្យដឹងបន្តទៀតថា យោងតាមតម្រូវការសំណង់ ​ក្រុមហ៊ុន​នឹង​ចាត់​វិធាន​ការ​គ្រប់​គ្រង​ចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវមួយចំនួន ក្នុងអំឡុង​ពេល​សាង​សង់​ដែល​ព័ត៌មាន​លម្អិត​មានដូចខាងក្រោម៖

១. កំណាត់ផ្លូវសាងសង់៖ យោងតាមវឌ្ឍនភាពនៃការសាងសង់ ធ្វើការបិទគន្លងរ៉ាជែងជា បណ្តោះ​អា​សន្នតាមកំណាត់ផ្លូវខ្លះៗ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងទិសដៅពី ភ្នំពេញ​ទៅ​ខេត្តព្រះសីហនុ។ ចំនុចគីឡូម៉ែត្រ និងគន្លងផ្លូវដែលត្រូវបិទគឺផ្អែកទៅតាមផ្លាកសញ្ញ ចរាចរណ៍​ដែល​នឹងដាក់នៅទីតាំងជាក់ស្ដែង។

២. រយៈពេលសាងសង់៖ ចាប់ពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៦ ចន្លោះម៉ោង ៦:០០-១៨:០០ ជារៀងរាល់ថ្ងៃ។

ក្នុង​រយៈពេលនៃការកែលម្អនេះ សូមអតិថិជនដែលធ្វើដំណើរតាមទិសដៅភ្នំពេញ ទៅក្រុង ព្រះសីហនុ បង្កើនការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ពិនិត្យមើលផ្លាកសញ្ញា និងផ្ទាំងព័ត៌មាន នៅសងខាងផ្លូវ បន្ថយល្បឿនបើកបរ និងប្តូរគន្លងបើកបរស្របតាមផ្លាកសញ្ញាចរាចរណ៍ដែល បានចង្អុលបង្ហាញ ព្រមទាំងរក្សាគន្លាតសុវត្ថិភាពរវាងរថយន្តខាងមុខ។ សូមអតិថិជនទាំងអស់

អនុវត្តតាមការណែនាំរបស់បុគ្គលិករដ្ឋបាល និងនគរបាលចរាចរណ៍ដែលសម្រួលចរាចរណ៍នៅ នឹងកន្លែង ឆ្លងកាត់ទីតាំងសាងសង់ដោយមានសណ្តាប់ធ្នាប់ ហាមធ្វើការផ្លាស់ប្តូរគន្លងចរាចរណ៍ វ៉ាជែង ឬឈប់នៅត្រង់ចំនុចនៃទីតាំងសាងសង់។

អាស្រ័យហេតុដូចបានគោរពជូនដំណឹងខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់ មេត្តា​ជ្រាប និងសូមការអធ្យាស្រ័យ ដោយចូលរួមសហការ ដើម្បីសម្រួលឱ្យការសាងសង់នេះ អនុវត្ត​ទៅ​បាន​ដោយរលូន សម្រេចបានតាមផែនការដែលគ្រោងទុក និងទទួលបានលទ្ធផលល្អ ប្រសើរ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm