លោក Macron ត្រូវធ្វើអ្វីបន្ទាប់ ក្រោយនាយករដ្ឋមន្ត្រីថ្មី លាលែងពីតំណែងក្នុងរយៈពេលមិនដល់ ១ខែ

2025/10/07 10:25:39 pm        315

ភ្លាមៗបន្ទាប់ពីនាយករដ្ឋមន្រ្តីបារាំង លោក Sebastien Lecornu បានលាលែងពីតំណែង ក្រោយចូលបំពេញការងារបានមិនដល់ ១ខែស្រួលបួលផង លោកប្រធានាធិបតី Emmanuel Macron ត្រូវបានថតពេលកំពុងដើរនៅតាមមាត់ស្ទឹងសែន (River Seine) ក្នុងទីក្រុងប៉ារីស ដោយលោកកំពុងជជែកយ៉ាងយកចិត្តទុកដាក់តាមទូរសព្ទ ខណៈក្រុមអង្គរក្សតាមការការពារសន្តិសុខក្នុងចម្ងាយមិនកៀកពេក។

អ្នកណាដែលលោក Macron កំពុងនិយាយជាមួយ ហើយបញ្ហាអ្វីដែលលោកកំពុងពិភាក្សានោះ នៅតែមិនត្រូវបានគេដឹងឡើយ។ ប៉ុន្តែរូបភាពនេះតំណាងឲ្យភាពឯកោខាងនយោបាយរបស់លោកប្រធានាធិបតីរូបនេះ ខណៈដែលរូបលោកប្រឈមនឹងជម្រើសកាន់តែតិច ដែលទាំងអស់នេះសុទ្ធតែមានហានិភ័យដូចគ្នា។

ហើយសំណួរត្រូវបានចោទឡើង នោះគឺថា តើលោក Macron ដែលត្រូវចុះចេញពីតំណែងជាប្រធានាធិបតីនៅឆ្នាំ២០២៧ បន្ទាប់ពីបានកាន់តួនាទីពេញ ២អាណត្តិ នឹងធ្វើអ្វីបន្ទាប់ពីនេះ? ខណៈនេះជាជម្រើសចំនួន ៤ ដែលបណ្ដាអ្នកវិភាគបានលើកឡើង តែគ្មាននរណាម្នាក់ផ្តល់ដំណោះស្រាយឆាប់រហ័សនោះឡើយ។

ទី១ គឺការតែងតាំងលោក Lecornu ឡើងវិញ ដោយលោក Macron ហាក់ដូចជាបានផ្តល់ឲ្យខ្លួនលោកនូវជម្រើសនេះ បន្ទាប់ពីអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុដ៏ស្មោះត្រង់ដែលការតែងតាំងជារដ្ឋមន្ត្រីការពារជាតិបង្កឲ្យមានវិបត្តិ គឺលោក Bruno Le Maire បាននិយាយថា លោកនឹងដកខ្លួនចេញពីរដ្ឋាភិបាល។ បន្ទាប់មក វិមាន Elysee បានប្រកាសថា លោក Lecornu ត្រូវបានផ្តល់រយៈពេល ២ថ្ងៃ ដើម្បីរៀបចំផែនការសកម្មភាពមួយ ដោយនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា លោកនឹងរៀបចំ «ការពិភាក្សាចុងក្រោយ» ជាមួយ «ភាគីនយោបាយទាំងអស់»។

ទី២ គឺជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយប្រសិនបើលោក Macron អនុវត្តវិធីសាស្ត្រ បុគ្គលនោះនឹងក្លាយជានាយករដ្ឋមន្ត្រីទី៨ ក្រោមការគ្រប់គ្រងរបស់លោក និងទី៣ ក្នុងរយៈពេលតែមួយឆ្នាំ ដែលវាមិនល្អនោះឡើយ សម្រាប់កេរ្តិ៍ឈ្មោះរបស់បារាំង។ ក្រុមឆ្វេងនិយមចង់ឲ្យលោកតែងតាំងបុគ្គលម្នាក់ដែលនឹងជំរុញដល់នយោបាយការចំណាយបន្ថែម។ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែធំធេងដដែល ដែលថា លោក Macron នឹងធ្វើបែបនេះ ហើយបើទោះបីជាលោកបានធ្វើក៏ដោយ ក៏នាយករដ្ឋមន្ត្រីថ្មីប្រហែលជាមិនទទួលបានការគាំទ្រពីគ្រប់ក្រុមឆ្វេងនិយមនោះឡើយ។

ជម្រើសទី៣ គឺការបោះឆ្នោតមុនអាណត្តិ ជាអ្វីដែលលោក Macron តែងតែព្យាយាមមិនចង់ធ្វើដូច្នេះ បន្ទាប់ពីភាពប្រថុយប្រថាន ក្នុងការប្រកាសបែបនេះ កាលពីរដូវក្តៅឆ្នាំ២០២៤ មិនទទួលបានជោគជ័យ ហើយបានធ្វើឲ្យបារាំងមាននូវសភាមួយគ្មានសំឡេងភាគច្រើនដាច់ខាត។ ហើយអ្វីដែលសំខាន់ នោះគឺថា ការបោះឆ្នោតបែបនេះ អាចនាំឲ្យក្រុមស្ដាំជ្រុលនិយម គឺណបក្ស National Rally (RN) របស់លោកស្រី Marine Le Pen កាន់តែមានវត្តមាន នៅក្នុងសភា ហើយថែមទាំងផ្តល់ឱកាសឲ្យលោក Jordan Bardella ក្លាយជានាយករដ្ឋមន្ត្រីទៀតផង។

ជម្រើសចុងក្រោយ គឺថា លោក Macron ត្រូវលាលែងពីតំណែង ខណៈដែលលោកតែងតែច្រានចោលជានិច្ច មុនពេលអាណត្តិរបស់លោកត្រូវបញ្ចប់ ហើយប្រសិនបើលោកសម្រេចបែបនោះ វានឹងបើកផ្លូវឲ្យមានការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់។ តែយ៉ាងណាក្ដី សម្ពាធកំពុងតែមានលើលោកប្រធានាធិបតីរូបនេះដែលមិនធា្លប់មានពីមុនមកឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        39
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        39
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm