អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រកឃើញ គេហទំព័រក្លែងបន្លំ ឱ្យអ្នកដំណើរ​ចូលកម្ពុជា​តាម​អាកាស​យាន​ដ្ឋានបំពេញព័ត៌មាន

2025/10/07 11:54:49 pm        535

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ​២០២៥នេះ បានចេញ សេចក្ដីជូនព័ត៌មាន ជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា ក្នុង​រយៈ​ពេល​ថ្មី​ៗនេះ គេហទំព័រដែលមានអាសយដ្ឋាន https://edocs.online/index.php បាន​ក្លែង​ប​ន្លំជា​គេហទំព័រផ្លូវការ​របស់​អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រាប់​ឱ្យ​អ្នក​ដំណើរ​ចូល​ព្រះរាជា​ណា​ចក្រ​កម្ពុជា​តាមអាកាសយានដ្ឋានអន្តរជាតិបំពេញព័ត៌មានតាមប្រព័ន្ធ អេឡិចត្រូនិក​សលា​ក​បត្រ​ចូល​ព្រះរាជាណាចក្រកម្ពុជា " Cambodia e-Arrival " តាមរយៈគេហទំព័រមួយនេះ។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបដិសេធចំពោះគេហទំព័រដែលមានអាសយដ្ឋានខាងលើ គឺ មិន​មែនជាគេហទំព័រស្របច្បាប់ ដែល​ត្រូវ​បង្កើត​ឡើង​ដោយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ​សម្រា​ប់​ប្រើប្រាស់​ក្នុង​ការ​បំពេញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​សលាក​បត្រ​ចូល​ព្រះរាជា​ណាចក្រកម្ពុជា នោះឡើយ។ សូមអ្នក​ដំណើរ​ចូល​ព្រះរាជា​ណា​ចក្រ​កម្ពុជា​តាម​អាកាស​យានដ្ឋានអន្តរជាតិទាំងអស់ធ្វើការពិនិត្យ ឱ្យបានច្បាស់លាស់ ជៀសវាងការ​ចូល​ទៅ​គេហ​ទំព័រ​ក្លែង​បន្លំ​នានា ដែលនាំឱ្យមានការខាតបង់ថវិកា ឬការ លួចយកព័ត៌មាន​ផ្ទាល់​ខ្លួន​ផ្សេង​ៗ​របស់​អ្នក​ប្រើប្រាស់ដោយខុសច្បាប់។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ជាថ្មីថា ការបំពេញព័ត៌មានតាមប្រព័ន្ធអេឡិចត្រូនិក សលាក​បត្រចូលព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការ គឺតាមគេហទំព័រ "www.arrival.gov.kh" ឬ " Cambodia e-Arrival” នៅក្នុងកម្មវិធី App Store និង Play Store នៅលើទូរស័ព្ទដៃ ឬ​ឧបករណ៍​អេឡិចត្រូនិកផ្សេងទៀត ហើយពុំតម្រូវឱ្យបង់ថ្លៃសេវានោះទេ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        199
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm